អាជីព
៤ប្រការ ដែលចៅហ្វាយនាយល្អមិនគួរធ្វើចំពោះបុគ្គលិក
ការដឹកនាំគ្រប់កន្លែងតែងមានក្ដៅ មានត្រជាក់ខ្លះ មិនប្លែកនោះទេ។ ដើម្បីសមិទ្ធផលរួមរបស់ស្ថាប័ន ជួនអ្នកគ្រប់គ្រងត្រូវធ្វើកាច ហើយជួនក៏ត្រូវធ្វើស្លូត។ ប្រការមួយចំនួនរបស់មេកោយដែលអនុវត្តទៅអាចហុចផលគាប់ប្រសើរ ប៉ុន្តែប្រការខ្លះក៏ត្រូវចៀសវាងប្រើជាមួយបុគ្គលិក បើទោះបីពួកគេជាកូនចៅក៏ដោយ។
ខាងក្រោមជាចំណុចទាំង៤ ដែលមេដឹកនាំមិនគួរប្រើជាមួយបុគ្គលិក ៖
១. សម្ដីមើលងាយសមត្ថភាព
ជាសម្ដីធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍បុគ្គលិក ដោយពួកគេអាចគិតថា ខ្លួនរងសំពាធធ្ងន់មួយពីចៅហ្វាយនាយ។ ដ្បិតតែលោកអ្នកផ្តល់ប្រាក់កម្រៃដល់ពួកគេក៏ដោយ មិនគួរប្រើអាកប្បកិរិយាមើលងាយ មើលថោក ដល់ពួកគេឡើយ ហើយគួរប្រើហេតុផលជំនួសវិញ។
២. ប្រកាន់តែគំនិតខ្លួនឯង
មនុស្សគ្រប់រូបសុទ្ធតែអាចធ្វើកំហុសទាំងចេតនា និងអចេតនា មិនថាជាមេកោយឬកូនចៅឡើយ។ ចៅហ្វាយនាយខ្លះនៅតែប្រកាន់គំនិតចាស់ដែលថា មេមិនចេះខុស! យ៉ាងណាក្ដី មនុស្សមិនអាចចេះគ្រប់ទាំងយ៉ាងនោះទេ ហើយក្នុងនាមជាចៅហ្វាយគេ លោកអ្នករមែងត្រូវការគំនិតផ្សេងៗមកផ្សំ ពិចារណា ត្រិះរិះ ដើម្បីឲ្យស្ថាប័នឲ្យរីកចម្រើន។
៣. ជេរស្តីបុគ្គលិកកណ្ដាលចំណោម
មេគ្រប់រូបរមែងមានអារម្មណ៍មិនល្អ ឬខឹងសម្បាចំពោះអ្វីដែលបុគ្គលិកមិនអាចសម្រេចបានទៅតាមគោលការណ៍។ យ៉ាងណាក្ដី លោកអ្នកមិនគួរជះកំហឹងទាំងកំរោលលើបុគ្គលិកនោះទេ។ ការហៅមកនិយាយគ្នា ប្រាប់ពីកំហុស វាប្រសើរជាងជេរស្ដីខ្លាំងៗកណ្ដាលចំណោមបុគ្គលិកដទៃដែលនាំឲ្យពួកគេអាម៉ាស់មុខ។
៤. ខ្វះការផ្តល់កម្លាំងចិត្ត
ការលើកទឹកចិត្ត ជាកម្លាំងចលករសំខាន់។ ផ្ទុយទៅវិញ បើមួយថ្ងៃៗមិនសូវនិយាយសួរនាំសុខទុក្ខ ធ្វើការល្អក៏មិនសរសើរ ហើយចាំតែស្ដីបន្ទោស ច្បាស់ណាស់ គ្មានបុគ្គលិកឯណាអាចញញឹមធ្វើការពេញៗដៃបានទេ។ ជាចៅហ្វាយនាយគួររកវិធីបន្ថែមថាមពលផ្លូវចិត្តឲ្យកូនចៅខ្លះ ទើបជាការប្រសើរ៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ Inside
ចុចអាន៖ ចង់ធ្វើថៅកែគេនឹងពិបាក បើមិនចេះជំនាញបឋមទាំងបួននេះសិន
ចុចអាន៖ ចរិតលក្ខណៈពិសេសដែលអ្នកដឹកនាំល្អៗរមែងតែងមានជាប់ខ្លួន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត