មេរៀនរកស៊ី ៣ចំណុច ពីថៅកែ Walmart
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

មេរៀនរកស៊ី ៣ចំណុច ពីថៅកែ Walmart

បានផុស

នៅ

នាដើមទសវត្សឆ្នាំ ១៩៦០ លោក Sam Walton បានបង្កើតឃ្លាំងលក់រាយទំនិញគ្រប់ប្រភេទលើកដំបូងមួយ នៅក្នុងទីក្រុង Bentonville រដ្ឋអាកានសាស សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លុះមកដល់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ១៩៦២ ឃ្លាំងលក់រាយទំនិញចម្រុះឈ្មោះ Walmart បានបើកដំណើរការជាផ្លូវការនិងទទួលការគាំទ្រយ៉ាងច្រើនពីពលរដ្ឋអាមេរិក ព្រមទាំងក្លាយជាយីហោដ៏ល្បីល្បាញ និងធំបំផុតដោយមានទីតាំងលក់រហូតដល់ជាង ១០,០០០ កន្លែងទូទាំងសកលលោក។

តើ Sam Walton ប្រកាន់គោលការណ៍ធ្វើជំនួញដូចម្ដេច ទើបអាចជំរុញឱ្យលោកសម្រេចបានជោគជ័យដ៏ធំធេងក្នុងនាមជាថ្នាក់ដឹកនាំ Walmart?

១. រៀនពីតម្លៃនៃលុយ

ខណៈម្ចាស់ក្រុមហ៊ុនជាច្រើនសម្រេចចិត្តលក់ក្រុមហ៊ុនរបស់ខ្លួន ដើម្បីប្តូរយកប្រាក់មកភ្លក់រសជាតិនៃបទពិសោធន៍ធ្វើជាអ្នកមាន មិនយូរប៉ុន្មានពួកគេត្រូវធ្លាក់ខ្លួនជាបន្តបន្ទាប់។ ចំពោះ Sam Walton វិញលោកមិនចូលចិត្តជីវិតបែបហ៊ឺហាដូចមនុស្សទូទៅឡើយ ប៉ុន្តែលោកចូលចិត្តជីវិតដែលមានតុល្យភាពលើការចាយវាយសមហេតុផល។ Walton ជឿថា ការផ្តល់តម្លៃដល់អតិថិជន គឺជាការជួយសន្សំប្រាក់ ដែលក្រោយមកវាបានក្លាយជាបាវចនាសំខាន់របស់ Walmart មួយគឺ “Save Money, Live Better” ឬមានន័យថា “សន្សំប្រាក់ ជីវិតនឹងប្រសើរឡើង” ។

២. រៀនពីកំហុស

ក្រោយពីប្រឹងប្រែងដ៏ខ្លាំងក្លារយៈពេល ៥ ឆ្នាំ ចុងក្រោយលោក Walton បានវ៉ាដាច់ក្រុមហ៊ុនគូប្រជែងដែលរកស៊ីក្នុងវិស័យតែមួយ និងបានធ្វើឱ្យ Walmart ក្លាយជាឃ្លាំងលក់រាយសម្ភារៈចម្រុះធំបំផុតក្នុងតំបន់។

លោក Walton ស្ទើរតែបាត់បង់អ្វីៗគ្រប់យ៉ាងដោយសារកំហុសលើកិច្ចសន្យាជួលទីតាំង ដោយហេតុតែមិនមានកុងត្រាជួលត្រឹមត្រូវ ម្ចាស់ដីដែល Walton កំពុងជួល បានដំឡើងថ្លៃឈ្នួលភ្លាមៗ និងចង់ឱ្យលោកផ្ទេរយីហោ Walmart ដែលកំពុងល្បីល្បាញទៅកូនប្រុសរបស់ម្ចាស់ដីថែមទៀត។

រឿងនេះបានបណ្ដាលឱ្យ Sam Walton បដិសេធឈប់ជួលកន្លែងនោះឈរជើងតទៅទៀត បើទោះបីជាថ្លៃឈ្នួលកម្រិតណាក៏ដោយ។ ក្រោយមក Walton បានដឹងថា នេះជាកំហុសដ៏ធ្ងន់របស់ខ្លួន និងបានចំណាយពេលច្រើនជាងមុនទ្វេដងស្វែងរកទីតាំងជួលថ្មី ហើយដើម្បីការពារបញ្ហាកុងត្រាជួលទីតាំងកើតឡើងដដែលម្ដងទៀត។

៣. រៀនគ្រប់យ៉ាងពីជំនួញ

Sam Walton បានចំណាយពេលភាគច្រើននៃថ្ងៃចុងសប្ដាហ៍របស់ខ្លួនទៅលេងផ្ទះបុគ្គលិកផ្នែកគ្រប់គ្រងរបស់ Walmart ដើម្បីស្វែងយល់ពីការធ្វើជំនួញ និងជជែកគ្នាអំពីអាជីវកម្មលក់រាយ។ ជួនកាលលោកចំណាយពេលអាហារថ្ងៃត្រង់ទៅអង្គុយនៅហាងទំនិញដែលជាគូប្រជែងដើម្បីសិក្សាពីប្រតិបត្តិការរបស់ពួកគេទៀតផង។ Walton បានឱ្យដំបូន្មានថា “អ្នកគួរតែព្យាយាមរៀនរឿងរ៉ាវគ្រប់បែបយ៉ាងដែលអ្នកអាចរៀនបានអំពីជំនួញ” ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖ មនុស្ស​ប្រើល្បិចនៅកន្លែងធ្វើការ មិនមែន​ព្រោះគេខ្លាំងទេតែព្រោះគេភ័យខ្លាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៦ នាទី មុន

រថយន្ត​បែន​បើក​ចុះ​ផ្លូវ​ចំណោត​វត្ត​លើ ហ្វ្រាំង​មិន​ស៊ី​បុក​រះ​រថយន្ត​និង​ម៉ូតូ​ជាច្រើន​គ្រឿង រង​របួស​មនុស្ស​៥​នាក់

ព័ត៌មានជាតិ៣៣ នាទី មុន

លោក​អភិបាលស្រុក ចុះ​សួរសុខទុក្ខ ប្រជាពលរដ្ឋចាស់ជរា​គ្មាន​ទីពឹង ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន ប្រាប់ អ្នករាយការណ៍ ពិសេស​របស់ អ ស ប ថា​អ្វីដែល​កម្ពុជា​ចង់បាន​គឺ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ជំនឿ​ជឿជាក់​ប្រកបដោយ​ការស្ថាបនា

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​ព្រះ​វិហារ សម្រេច​បិទ​ខ្ទប់​ និង​កំណត់​ភូមិ​មហាផល​ជា​ តំបន់ក្រហម ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ១៩

ព័ត៌មានជាតិ២ ម៉ោង មុន

សិក្ខាកាម​១៤៣​នាក់ ចូលរួម​វគ្គប​ណ្តុះបណ្តាល​អាជ្ញាកណ្តាល​ចៅក្រម​បាល់ទះ​កម្រិត “​គ​” តាម​អន​ឡាញ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services