Connect with us

អាជីព

លេស​ទាំង​នេះ​បង្ហាញ​ថា​ ហេតុអ្វី​មនុស្ស​ខ្លះ​វ័យ​ជ្រេ​ទៅ​ហើយ នៅតែ​គ្មាន​អាជីព​ច្បាស់លាស់​នឹង​គេ​

បានផុស

នៅ

ការ​ដេកចាំ​សំណាង ធ្វើ​ឲ្យ​នុស្សទៅជាកម្ចិល ឃើញ​ឱកាស​ចំពោះ​មុខ​ក៏​មិន​ចេះ​គ្រប់គ្រង ហើយ​ចូលចិត្ត​តែ​យកតម្រាប់អ្នកផ្សេងណា​ដែល​ជោគជ័យ​មុន។ ណាមួយ​ចូលចិត្ត​វិធី​ស្រួលៗ ហើយ​ពូកែ​ រក​លេស​មក​អាង​បានយ៉ាងល្អ ដើម្បីគេចវេះ​ពី​ឱកាស គេចវេះ​ពី​ការ​ខំប្រឹង​តស៊ូ​ឲ្យ​ដូចគេ​ឯង​ធម្មតា។

លេស​ពេញនិយម​ជាច្រើន​មាន​ដូចជា៖

គ្មាន​លុយ

អត់​លុយ ជា​ពាក្យ​ដែល​មនុស្ស​ឧស្សាហ៍​និយាយ​ជា​លេស​មិន​ចាប់ផ្តើមអ្វីទំាងអស់។ គ្មាននរណាកើតមកមានលុយមកតាមនោះទេ បើទោះនិយាយពាក្យនេះច្រើនដងក៏លុយមិនអាចធ្លាក់មកពីលើមេឃដែរ។ ជាជាងពោលពាក្យនេះ អ្វីដែលគួរធ្វើ គឺគិតរកលុយតាមវិធីណាឲ្យមាននឹងគេ។

គ្មាន​ពេល

បើយើងគ្រប់គ្រងពេលវេលាមិនបានល្អ លទ្ធផលការងារនឹងអាចបង្ហាញឲ្យឃើញតាមនោះ។ ​ គ្មាននរណាគេមកជំរឿនយើងថា យើងចំណាយពេលធ្វើអ្វីខ្លះទេ តែគេនឹងមើលលើផលិតភាពទទួលបានពីការប្រើប្រាស់ពេលវេលារបស់យើង។

អត់ចេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សគ្រប់រូបសុទ្ធតែត្រូវឆ្លងកាំទី១ ទើបទៅដល់កាំបន្ទាប់ឬកាំចុងក្រោយបាន។ មិនចេះធ្វើ មិនមែនមានន័យថា ធ្វើមិនបាននោះទេ។ មនុស្សចេះពិតប្រាកដគេនឹងមិនពោលពាក្យនេះទេ តែគេនឹងរៀនធ្វើវាពីតិចទៅច្រើន និងតូចទៅធំ។

មិនបានរៀនផ្នែកហ្នឹង

ការសិក្សាស្វែងរកចំណេះដឹងមិនមែនបញ្ចប់ត្រឹមតែ ១២ ឆ្នាំ ឬ ១៦ ឆ្នាំនៅសាលានោះទេ។ វាត្រូវការស្វ័យសិក្សាបន្ថែម និងរៀននូវអ្វីដែលថ្មីជានិច្ច។ អនាគតមនុស្សម្នាក់ៗមិនមែនពឹងផ្អែកតែចំណេះលើសញ្ញាប័ត្រនោះដែរ។  បើយើងមិនចេះ យើងត្រូវរៀន!

មិនបានត្រៀមខ្លួន

មនុស្សខ្ជិល ចូលចិត្តពាក្យ មិនបានត្រៀមខ្លួន ​នេះណាស់។ ធ្វើអ្វីក៏ថា មិនទាន់ត្រៀម ឬ មិនទាន់មាន​ ដែរ។ ការដែលនរណាម្នាក់ទទួលជោគជ័យមិនមែនគេបានត្រៀមឬមិនត្រៀមនោះទេ តែមកពីគេចេះបង្កើតនិងចាប់យកឱកាស៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Brighside

ចុចអាន៖បង្ហាញមុខប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេស ៤ នៅទ្វីបអាស៊ី

ចុចអាន​៖បុគ្គលិក៥ប្រភេទ ​ដែល​ក្រុមហ៊ុន​នីមួយៗ​ដណ្ដើម​គ្នា​យក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ វិនាទី មុន

ហូលពិតានខ្មែរ អាចប្រឈមនឹងការបាត់បង់ ខណៈបច្ចុប្បន្ន ក្នុងសារមន្ទីរជាតិមានត្រឹមតែ ៧០ផ្ទាំង តែប៉ុណ្ណោះ

ព័ត៌មានជាតិ១១ នាទី មុន

តើគួរធ្វើបែបណា ទើបអាចទប់ស្កាត់បញ្ហាក្មេងទំនើង កុំឱ្យមានការកើនឡើង?

ជីវិតកម្សាន្ដ១៣ នាទី មុន

មេ ​MU ថៃ ប្ដឹង​ចោទ​ប្រកាន់​៤​ករណី ទៅកាន់ភាគីម្ខាងទៀត ក្រោយតុលាការ​ចេញដីកា​ចាប់​ខ្លួន

ព័ត៌មានជាតិ៣៤ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម៤៣ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម