KPT+
បង្ហាញមុខប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេស ៤ នៅទ្វីបអាស៊ី
គ្រប់គ្នាធ្លាប់ឮ និងបានដឹងមកជាច្រើនថា មេដឹកនាំកំពូលៗលើលោក សុទ្ធសឹងតែជាបុរស។ ស្ត្រីក្លាយជាអ្នកនាយករដ្ឋមន្ត្រី ប្រធានាធិបតី ឬជាមន្ត្រីក្នុងជួររដ្ឋាភិបាលនិងសភាពិតជាកម្រមានណាស់។
ទោះបីកម្រ មិនមែនន័យថា គ្មាននោះទេ។ ជាក់ស្ដែងក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះប្រទេស ៤ នៅទ្វីបអាស៊ី ក៏មានកំពូលមេដឹកនាំជាស្ត្រីដំបូងរបស់រដ្ឋដែលសុទ្ធតែកាន់តំណែងដោយសារការជាប់ឆ្នោត ។
តើជាដែនដីណាខ្លះ? ហើយស្រ្តីរូបណាដែលជាប្រធានាធិបតីដំបូងនៅក្នុងប្រទស?
ប្រធានាធិបតី សិង្ហបុរី លោកស្រី ហាលីម៉ា បិនទី យ៉ាកុប (Halimah binti Yacob)

ហាលីម៉ា បិនទី យ៉ាកុបជាប្រធានាធិបតីបច្ចុប្បន្នរបស់ប្រទេសសិង្ហបូរី បន្ទាប់ពីត្រូវបានគេជ្រើសរើសក្នុងការបោះឆ្នោតប្រធានាធិបតីសិង្ហបុរីកាលពីឆ្នាំ ២០១៧។ ស្ត្រីវ័យ ៦៧ ឆ្នាំ រូបនេះជាប្រធានាធិបតីស្ត្រីដំបូងគេនៅក្នុងប្រវត្តិសាស្ត្ររបស់កូននាគអាស៊ី។
ប្រធានាធិបតីកោះ តៃវ៉ាន់ លោកស្រី សៃ អ៊ីង-វ៉េន (Tsai Ing-wen)

សៃ អ៊ីង-វ៉េនជាប្រធានាធិបតីទី ៧ នៃសាធារណរដ្ឋចិនរបស់ តៃវ៉ាន់ ចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។ លោកស្រីមានវ័យ ៦៥ ឆ្នាំ ជាសមាជិកម្នាក់នៃគណបក្សរីកចម្រើនប្រជាធិបតេយ្យ ដែលក្លាយជាប្រធានាធិបតីស្ត្រីដំបូងបង្អស់របស់តៃវ៉ាន់ ទោះមិនទាន់បានឯករាជ្យពីសាធារណរដ្ឋប្រជាមានិតចិនក៏ដោយ។
ប្រធានាធិបតី នេប៉ាល់ លោកស្រី ប៊ីដយ៉ា ដេវី បាន់ដារី (Bidya Devi Bhandari)

ប៊ីដយ៉ា ដេវី បាន់ដារីជាប្រធានាធិបតីទី ២ របស់នេប៉ាល់ និងជាស្ត្រីដំបូងដែលឡើងជាកំពូលមេដឹកនាំប្រទេសចាប់តាំងពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៥ ។ ក្នុងវ័យ ៦០ ឆ្នាំលោកស្រីជាបេក្ខជនជាប់ក្នុងការបោះឆ្នោតសភាដោយទទួលបានសំឡេងគាំទ្រ ៣២៧ លើ ៥៤៩ ទល់លោក Kul Bahadur Gurung បេក្ខជនប្រធានាធិបតីនៃសភានេប៉ាល់។
ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី ប៉ាក គុន-ហេ (Park Geun-hye)

ប៉ាក គុន-ហេជាអតីតប្រធានាធិបតីកូរ៉េខាងត្បូងចាប់ពីឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០១៧។ លោកស្រីជាស្ត្រីដំបូងគេដែលក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ក៏ជាប្រធានាធិបតីស្ត្រីទីមួយដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រមុខរដ្ឋនៅអាស៊ីខាងកើត។ បច្ចុប្បន្ន ក្នុងវ័យ ៦៩ ឆ្នាំ លោកស្រី គុន-ហេ ត្រូវបានគេចោទប្រកាន់ និងកាត់ទោសពីបទពុករលួយពាក់ព័ន្ធហិរញ្ញវត្ថុ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្ដេច ៥ អង្គមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកនៅដើមឆ្នាំ ២០២១
ចុចអាន៖ ២០ ប្រទេសដែលមានប្រធានាធិបតីជាស្រ្តីក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


