មាន​បួន​យ៉ាង​នេះ មេដឹកនាំ​ពូកែយ៉ាងណាក៏ក្រុមហ៊ុននឹងដួលក្ស័យបាន
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

មាន​បួន​យ៉ាង​នេះ មេដឹកនាំ​ពូកែយ៉ាងណាក៏ក្រុមហ៊ុននឹងដួលក្ស័យបាន

បានផុស

នៅ

សួរខ្លួនយើង ថាតើអាជីវកម្មសព្វថ្ងៃមាន​ចំណុចទំាងបួននេះ​ដែរទេ? បើមាន​ប្រញាប់ចាត់វិធានការណ៍​ប្តូរភ្លាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ គ្មានគុណសម្បត្តិប្រកួតប្រជែង

អាជីវកម្មឬ​សេវាកម្មដែលប្រើ​វិធី​ដដែលៗដល់ទៅ១០ឬម្ភៃឆ្នាំ​ដោយមិនប្តូរចេញ បានន័យ​ថា​អ្នកប្រហែលត្រូវ​ប្តូរយីហោ។ការមិនក្លាយជាសហគ្រិនជោគជ័យនបានដោយសារ​តែ​គំនិតផ្លាស់ប្តូរ​មិនទាន់ពេល​ និងមិនមាន​លក្ខណៈសម្បត្តិប្រជែងគ្រប់គ្រាន់ សម្រាប់​ទប់ទល់នឹង គូប្រជែងថ្មីៗ​ដែលឡើងមកក្មេងជាង រហ័សជាង និងមានយុទ្ធសាស្ត្រមាំជាង។
ដូចជាបច្ចុប្បន្ន​គ្រប់យ៉ាងគឺនៅលើអ៊ីនធឺណិត​ មិនថា​អតិថិជន​ឬ​ដៃគូ។ យើងមិនអាចរក្សា​ប្រភេទ​បុគ្គលិកដែល​សរសេរ​ដៃ​ហើយ​ជួលម្នាក់ទៀត​មកវាយកំព្យូទ័រ​ឲ្យនោះទេ។ ត្រូវចាំថា​ការរកស៊ីក្នុងសម័យកាលនេះ យើង​មិនត្រឹម​តែ​ប្រកួតប្រជែងជាមួយមនុស្សក្នុងអាជីព​ប្រភេទ​ដូចគ្នាអ្នកប៉ុណ្ណោះទេ តែយើង​ត្រូវ​ប្រជែង​និងភាពយឺតយ៉ាវរបស់ខ្លួនឯង និងលាងជម្រះខ្លួនឯងជាមុន មុនការ​ប្រកួតប្រជែងមកដល់។

២ ខ្វះយុទ្ធសាស្ត្រវែងឆ្ងាយ

ថ្នាក់ដឹកនាំ​ត្រូវ​យល់អំពីផែនការសម្រាប់អាជីវកម្មរបស់ខ្លួន ថាកំពុង​ធ្វើអ្វី ដើរទៅណា និងចង់បានអ្វី?

ពិនិត្យ​មើលថា​ផែនការយើង​ត្រូវសភាពការណ៍ទេ? មនុស្ស​របស់យើងគ្រប់សមត្ថភាពទេ ?ហើយ​ពេលវេលារបស់យើង​និងធនធានយើង​មានគ្រប់ទេ? មនុស្សគ្រប់គ្នាចំណុច​នេះ​ថាជា​យុទ្ធសាស្ត្រ ហើយបើគ្មានវាទេ អាជីវកម្មធ្លាប់ធំប៉ុណ្ណាក៏នឹងត្រូវបរាជ័យឆាប់ៗនេះ។

អ្នកធ្វើយុទ្ធសាស្ត្រនិងផ្សាយវាដល់បុគ្គលិក​តោងមាន​ការយល់ដឹងធំទូលាយ​អំពីទីផ្សារ​នៃ​ពាណិជ្ជកម្មរបស់ខ្លួន ព្រោះនេះ​ជាមូលដ្ឋានគ្រឹះសម្រាប់​រាល់ការសំរេចចិត្ត​។

៣ មិនយល់ដឹងអំពីតម្រូវការទីផ្សារ

រឿងមួយដែលងាយធ្វើឱ្យក្រុមហ៊ុនបរាជ័យគឺពួកគេមិនអើពើនឹងអតិថិជន។ការស្តាប់មតិអតិថិជន អនុញ្ញាតឱ្យក្រុមហ៊ុនកាន់តែចេះសម្របខ្លួននិងមានសន្ទុះលក់ចេញល្អ។
អតិថិជនតែងតែផ្តល់យោបល់មិនថាពេលគេរអ៊ូ ឬ​បន្ទោស សុទ្ធតែជាប្រយោជន៍សម្រាប់អ្នកគ្រប់គ្រងទីផ្សារយកទៅគិតនិងកែលំអរ សេវាកម្ម ឬផលិតផលរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។
នៅក្នុងសៀវភៅ​របសសេដ្ឋី Howard Schultz ស្ថាបនិក Starbuck ចំណង​ជើងសៀវភៅ Onward លោកបានសរសេរថា ការគិតអំពីអារម្មណ៍អតិថិជនជាមូលដ្ឋានធំនៃជោគជ័យនៃហាងកាហ្វេលំដាប់ លេខមួយនេះ។

៤ រក្សាបុគ្គលិកដែលបង្ករបញ្ហា

បុគ្គលិកដែលរអ៊ូរទំា និងមិនមានភាពស្មោះសក្នុងការ​ខិតខំធ្វើការ នឹងបង្ករជាបញ្ហា​មិនចេះចប់។ ទំនាស់ក្នុងផ្នែកធនធានមនុស្ស​និងរាំងស្ទះដល់ការវាយលុកទីផ្សាររបស់ក្រុមហ៊ុន ហើយមិនយូរមិនឆាប់នឹងនាំមហន្តរាយ។
សាកគិតមើល បើក្រុមហ៊ុនមួយបុគ្គលិកឈ្លោះគ្នាបង្ករបក្សពួក ច្រណែន មិនធ្វើការ បបួលគ្នា​ដើរផឹកនិយាយដើមមេកោយ ឬរអ៊ូតែរឿងប្រាក់ តើកេរ៍ឈ្មោះក្រុមហ៊ុននោះ​នឹងមាន​សភាពបែបណាលើទីផ្សារ?
មាន​ធនធាន​មនុស្ស​ល្អ​ឯណា​គេ​មក​ចូលរួម​ជាមួយ​? ហើយ​បើ​មិនមាន​ធនធាន​ល្អ តើ​ជោគជ័យ​បាន​ដែរ​ទេ?

ប្រែសម្រួល៖ស្រស់

ចុចអាន៖ពូកែ​ស្ដាប់ ជា​ចរិត​មេដឹកនាំ! ៧ចំណុច​បង្កើន​សមត្ថភាព​ស្ដាប់

ចុចអាន៖រឿង​ខុស​ឆ្គង​បី​យ៉ាង ដែល​មិន​សូវ​មាន​អ្នកណា​ហ៊ាន​រំលឹក​ប្រាប់​មេដឹកនាំ​ខ្លួន​ចំៗ​ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services