Connect with us

អាជីព

មេដឹកនាំ​ប្រកាន់​អំណាច​បែបនេះ​ ​ក្នុង​ស្ថាប័ន ​បុគ្គលិក​គ្រប់គ្នា​ គង់​រត់ចោលជួរគ្មានសល់

បានផុស

នៅ

ក្នុងនាមជាមេកោយ តែងចង់បានកូនចៅក្រាមបង្គាប់ពេញដោយសមត្ថភាព មានគំនិតច្នៃប្រឌិត និងរហ័ស​​ ដែលគេហៅថា ឆ្លាតវ៉ៃក្នុងការធ្វើការ (Work smart) មិនមែនប្រឹងប្រែងធ្វើការ (work hard) ខ្លាំងក្លាពេកនោះទេ។

ទន្ទឹម​នោះ ​បុគ្គលិក​គ្រប់គ្នា​ ក៏​ចង់​បាន​មេដឹកនាំ​ដែល​ពេញ​ដោយ​សមត្ថភាព​ដឹកនាំ​ មាន​ភាព​ឈ្លាសវៃ​ និង​អាច​មើល​ដឹង​គ្រប់​បុគ្គលិក​ខ្ជិល​ច្រអូស ​តម្អូញ​ កម្សោយ​ជំនាញ​គ្រប់យ៉ាង។

ប្រសិន​បើ​ស្ថាប័ន​មួយ​មាន​មេដឹកនាំ​ប្រកាន់​អំណាច​បែបនេះ ​ក្នុង​ស្ថាប័ន ​បុគ្គលិក​គ្រប់គ្នា​ គង់​រត់ចោល​គ្មាន​សល់​ម្នាក់​ណា​ឡើយ។

១ អាងអំណាច​គាប​អ្នក​ទន់ខ្សោយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណាច​ដែល​គេ​ប្រគល់​ឲ្យ​មេដឹកនាំ ​មិនមែន​យក​មក​សំឡុត​ អាង​យ៉ាង ​ធ្វើបាប​អ្នក​តូច​ទាប​ជាង​ខ្លួន​នោះ​ទេ។ មេកោយ​បែប​នេះ​ មាន​អំណាច​មែន​ តែ​កម្សោយ​ជំនាញ​ទន់​ចេញពី​ក្នុង​ខ្លួន ​គ្មាន​ភាព​ស៊ីចង្វាក់​គ្នា​ ជាមួយ​អ្នក​ក្រោមៗ។ អាង​មាន​អំណាច​ ចង់​ធ្វើអ្វី​តាម​អំពើ​ចិត្ត​ បើ​របៀបៗ​នេះ​ បុគ្គលិក​ណា​ទ្រាំ​បាន ?

២ ចូលចិត្ត​សម្លឹង​មើល​ជ្រុង​តែ​ម្ខាង

មេដឹកនាំ​ត្រូវ​វ៉ៃ​ឆ្លាត ​រហ័ស ​និង​មាន​ភាព​ក្លៀវក្លា​ចេញ​ពី​ក្នុង​ខ្លួន។ ប្រសិន​បើ​អ្នក​ជា​មេដឹកនាំ​គេ​ ហើយ​និយម​សម្លឹង​តែ​មួយ​ជ្រុង ​គ្មាន​ការ​គិត​វែង​ឆ្ងាយ​ នោះ​គ្រប់គ្នា​មិន​អាច​ទ្រាំទ្រ​បាន​ទៀត​ទេ។ អ្នក​ត្រូវ​ដឹង​ថា ​បុគ្គល​ណា​ធ្វើការ​ ឬ​មិន​ធ្វើការ ​ឬ​ធ្វើ​លំៗ​យក​តែ​ប្រាក់ខែ។ ចំណុច​តូច​មួយ​ ដែល​មេដឹកនាំ​រំលង​ចោល​ អាច​ធ្វើ​ឲ្យ​បុគ្គលិក​ក្រាម​បង្គាប់​អាក់​អន់​ចិត្ត​នឹង​គ្នា។

៣ ទម្លាប់​ទម្លាក់​ការងារ​ឲ្យ​តែ​ម្នាក់ៗ

ដូច​និយាយ​ពី​ខាងលើ ​ប្រសិន​បើ​អ្នក​សម្លឹង​តែមួយជ្រុង អ្នកនឹងរំលងរឿងតូចៗ។ មិន​ខុស​អី​ពី​មេដឹកនាំ​ សម្លឹង​ឃើញ​តែ​បុគ្គលិក​​ណាប្រើបាន ឬធ្វើការនោះបាន ក៏​រំលង​ចោល​អ្នកផ្សេង។ យូរៗ​ទៅ ​ពួកគេ​នឹង​អន់ចិត្ត​ ធុញថប់​ ហើយ​លែង​ចេះ​ធ្វើ​ការងារ​ស្នូល​របស់​ខ្លួន​អស់​គ្មាន​សល់។ ម៉្យាង​វិញ​ទៀត ​បុគ្គលិក​នឹង​កើត​ការ​ថប់បារម្ភ​ ទន្ទេញ​តែ​ពាក្យ​ធ្វើ​ច្រើន ​ខុស​ច្រើន។

៤ មិន​បង្កើត​ទម្លាប់​និយាយ​ទល់មុខ ​ឬ​និយាយ​ឲ្យ​បាន​ៗ

បុគ្គលិក​ដែល​ដាក់​ពាក្យ​លាឈប់​ពី​អង្គភាព​ណាមួយ ​ច្រើន​តែ​និយាយ​ថា ​មេដឹកនាំ​ពួកគេ​កម្សោយ​ទំនាក់ទំនង​ មិន​ទម្លាប់​និយាយ​ទល់មុខ ​ឬ​មាន​ដំណោះស្រាយណាល្អ ​ជាមួយ​ពួកគេ​សោះ។ អ្នកខ្លះ​ធ្វើ​ការងារ​នោះ​រាប់​ឆ្នាំ​ តែ​មិន​សូវ​បាន​ជួប​ជជែក​ អញ្ជើញ​ហូប​កាហ្វេ​ ជាមួយ​មេដឹកនាំ​ពួកគេ​ម្ដង​ឡើយ។ មូលហេតុ​គឺ​ពួកគេ​តូច​ទាប​ជាង ​គ្រាន់​តែ​ជា​បុគ្គលិក​កំប៉ិកកំប៉ុក ​គ្មាន​បាន​អី​ជា​ដំ​កំភួន​ដល់​គេ។

យ៉ាងណាមិញ​ ចំណុច​ខាងលើ​ដែល​បាន​រៀបរាប់​នេះ ​គ្រា​ន់តែ​ជា​ផ្នែក​មួយ​នៃ​ស្ថាប័ន​ខ្លះ​កំពុង​មាន។ ប្រសិន​បើ​នៅ​តែ​បែបនេះ​ នោះ​បុគ្គលិក​ល្អៗ​នឹង​ដាក់​ពាក្យ​លាឈប់​ម្ដង​ម្នាក់ៗ ​រហូត​អស់​គ្មាន​សល់។

មេដឹកនាំ​ត្រូវ​តែ​រហ័ស​ ក្នុងការរក​ដំណោះស្រាយ​ កុំ​ដំអក់​ ហើយ​ត្រូវ​វៃ​ឆ្លាត​នឹង​ការ​និយាយ​ទល់មុខ​ជាមួយ​បុគ្គលិក​គ្រប់គ្នា។ មិន​ថា​ពួកគេ​មានឋានៈតូច ​ឬធំ ព្រោះ​ម្នាក់ៗ​ជាឆ្អឹងខ្នង​នៃ​ស្ថាប័ន​ទាំងអស់ ​បើ​គ្មាន​ពី​អ្នក​តូច ​របស់​ធំ​ក៏​មិន​អាច​កើតឡើង​បាន​ដូចគ្នា។ គ្រប់គ្នាជាផ្នែកមួយ ជួយឲ្យ​ស្ថាប័ន​កាន់តែ​រីកចម្រើន​ទៅមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លក្ខណៈ​ពិសេស ៤ យ៉ាង​សម្រាប់​អ្នក​គ្រង​តំណែង​ថ្មី​ដែល​ត្រូវ​មាន​ជា​ចាំបាច់

ចុចអាន៖ចរិតលក្ខណៈ ៧ យ៉ាង មេដឹកនាំឆ្នើម គួររៀនរហូតមិនចេះចប់សោះឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម