Connect with us

អាជីព

រឿង​ខុស​ឆ្គង​បី​យ៉ាង ដែល​មិន​សូវ​មាន​អ្នកណា​ហ៊ាន​រំលឹក​ប្រាប់​មេដឹកនាំ​ខ្លួន​ចំៗ​ឡើយ

បានផុស

នៅ

មេដឹកនាំ ទូន្មាន​ប្រៀនប្រដៅ​កូនចៅ​ជា​រឿង​ធម្មតា។ ធ្វើ​កូនចៅ​គេ​រមែង​តែង​ត្រូវ​សង្កត់​ចិត្ត​អត់ធ្មត់ ពេល​ខ្លះ​ចាំបាច់​ត្រូវ​ឆ្លើយ​យល់ព្រម ទោះ​ដែល​ឮ​មក​នោះ​ជា​ការណ៍ មិន​ពិត​ឬ​មិន​ត្រឹមត្រូវ​ទាំង​ស្រុង​ក្ដី។ ធ្វើ​យ៉ាង​នេះ​ទើប​ធ្វើការ​ជាមួយគ្នា​យូរ​អង្វែង​បាន។

ប៉ុន្តែ​មេដឹកនាំ​ល្អ​ ក៏​តែងតែ​ចង់​បាន​ការ​កែលម្អ​ដូចគ្នា។ រឿងទាំងងបីនេះ ​កុំ​សង្ឃឹម​ឲ្យ​សោះថា​កូនចៅ​ណា​ហ៊ាន​និយាយ​តវ៉ា ​ឬ​លើក​ហេតុផល​ពន្យល់​អ្នក។​ មាន​អ្វី​ខ្លះទៅ?

១ ប្រើ​អារម្មណ៍​ទូទាត់​ហេតុការណ៍

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនថា អ្នកណាដូចអ្នកណា​ទេ តែមានគេមកចាក់ដោត​ខឹងក្រោធភ្លាមមួយរំពេជ ​ឲ្យ​តែ​ស្តាប់​ទៅទំនង។ ទោះរៀន​ឲ្យ​សញ្ញាប័ត្រ Problem Solving ធំ​ដុំមកពីប្រទេសណាក្តី​ នៅ​តែ​មួយ​ឆាវ​ហ្នឹង បើ​ប៉ះកំពូលមហាអាម៉ាត្រ​ចេះក្បាច់គុន ខាងចាក់ចុចដល់កំពូល​ផង អាចនឹង​វឹកវរ​ក្រឡាប់​ផ្កាប់​ផ្ងារ​បាន ។ ការនេះ ទាមទារមេដឹកនាំខ្លួនឯង ចេះសង្រួមចិត្តនិងធ្វើការ​អត់ធ្មត់ សមាធិជា​​និច្ច​ រាល់​ពេល​ខឹងផ្ទុះម្តងៗ។

អ្នកស្តាំនិងអ្នកឆ្វេង មាន​តម្លៃដូចគ្នា ​តែមេដឹកនាំឆ្លាតត្រូវចេះបិទមាត់មនុស្ស​ខូច ប្រើតែដៃជើង កុំស្តាប់សម្តី ចំណែកអ្នកប្រាជ្ញដែលមានគតិ​យកជាការ​ទុកចិត្ត​បាន​ស្តាប់ ទុក​ស្តាប់​សម្ដី​កុំប្រើ​កម្លាំង ដូចជា​ពាក្យ​ខ្មែរ​យើង​មាន​ទុក​មក​ស្រេច វៀច​ទុក​ធ្វើ​កង់​ត្រង់​យក​ធ្វើ​កាំ។

២ មិន​វិនិយោគ​ភាព​ស្មោះត្រង់​មុន តែ​ចង់​បាន​ផល

មេដឹកនាំ​ម្នាក់ៗរអ៊ូ​តែ​ពី​រឿង​ភាពស្មោះត្រង់ ព្រោះពិបាករក។ អ្នក​ខកចិត្ត​ពិតណាស់​ព្រោះ​អ្នក​ធំ​ពេក អ្នក​មិន​ងាយ​រក​បាន​មនុស្ស​ស្មោះ​ទេ។ តែ​ប្រការ​មួយ​វិញទៀត មាន​អ្នកណា​ធ្លាប់​ដែល​រិះគន់​អ្នក​វិញ​អំពី​ចិត្ត​ស្មោះរបស់អ្នកវិញដែរ? គ្មាន​អ្នកណា​ហ៊ាន​និយាយ​ទេ​មែនទេ? តាមពិត​អាថ៌កំបាំង​ងាយស្រួល​លើ​លោក​នេះ គឺបើចង់​បាន​ការស្រលាញ់ បង្ហាញ​វា​មុន ចង់បាន​ភាព​ស្មោះត្រង់​ធ្វើ​វា​មុន​សិន​ទៅ។ ប្រសិន​អ្នក​ចង់បានអ្វីមួយ ធ្វើវាទៅលើកូនចៅសិនទៅមើល កុំ​ទាមទារ​តែ​ម្ខាង។ អ្នកខ្លះ​ចង់​បានណាស់មនុស្ស​ស្មោះត្រង់ ប៉ុន្តែខ្លួនវិញ​បិទជិត​ អ្វីក៏​មិន​និយាយ​អ្វី​ក៏​មាន​សេណារីយោ តើ​កាលៈទេស: និងបរិយាកាស​មិន​ស្មោះត្រង់​ ដែលអ្នកកំពុង​បង្កើត​ឡើង​មកនេះ ឲ្យ​អ្នកណា​ហ៊ាន​ប្តូរ​ជីវិត​មក​ស្មោះត្រង់​ជាមួយ​យើងបាន?

រឿង​ស្នេហា​ភក្តីចិត្ត​ និងភាពស្មោះត្រង់ជារឿងបេះដូង ហើយគ្រប់រឿង​ដែល​ទាក់ទង​នឹង​បេះដូង​ទាមទារ​ត្រូវ​យក​បេះដូង​ទៅវិនិយោគ។

៣ មិន​រវល់​សន្សំ​ព្រហ្ម​វិហារធម៌

មេដឹកនាំជាមនុស្ស​ដ៏សំខាន់នៃជីវិតមនុស្សម្នាក់ៗ។ ដែល​អ្នកណាម្នាក់ព្រម​ឱនលំទោន​គោរព​អ្នក​ជា​មេកោយ គួរតែ​អ្នកយកចិត្ត​ទុកដាក់ចំពោះអារម្មណ៍គេវិញ​ដូចគ្នា។ តើ​រាល់ព្រឹត្តិការណ៍​សំខាន់ៗ ក្នុងជីវិត​របស់ពួកគេ​ អ្នកបង្ហាញខ្លួនដែរទេ? អ្នក​ដឹងថា សំខាន់ចំពោះពួកគេ​កម្រិត​ណា​ដែរ?​ គ្រួសារ​គេ​ចង់​ឃើញ​អ្នក ចង់​ថ្លែង​អំណរគុណ​អ្នក ហើយ​អ្នក​គិត​ថា ​វា​ជា​រឿង​តូចតាច​អាច​ជំនួស​ដោយ​លុយ​កាក់​បាន ? តែ​មិន​ពិត​ទេ ភាព​ស្និទ្ធស្នាល​ដូចជា​ក្រុម​គ្រួសារ​មិនមែន​មាន​តែ​មាត់ឡើយ។

មនុស្ស​មានចិត្ត​​ឲ្យ​គ្នា​ មិន​ថា​ពេល​សប្បាយ​ឬ​ទុក្ខ​ព្រួយ រមែង​មាន​វត្តមាន​ជាមួយគ្នា នេះ​ទើប​អាច​ស្វែងរក​ភាព​ស្មោះត្រង់​ចំពោះ​គ្នា​បាន​យូរ​អង្វែង៕

ប្រែសម្រួល៖តុងឡុង

ចុចអាន៖គន្លឹះ​ដោះស្រាយ​ដោយ​សន្តិវិធី​ ចំពោះ​ការ​សម្លុត​ធ្វើបាប​នៅ​កន្លែង​ធ្វើការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម