អាជីព
មានបុគ្គលិក ៧ ប្រភេទនេះក្នុងស្ថាប័ន ធានាថានឹងអន់ថយអាជីព ហើយមេដឹកនាំ គង់ដកចោលឆាប់ៗ
នៅក្នុងក្រុមហ៊ុនមួយអាចរីកចម្រើន ឬលូតលាស់ទៅព្រមគ្នាបាន គឺអាស្រ័យលើការងារជាក្រុម ដែលមានទាំងមេដឹកនាំល្អ និងកូនចៅមានគំនិតច្នៃប្រឌិត ដើរស្របផ្លូវគ្នា។
ចុះបើមានមេកោយជាអ្នកដឹកនាំល្អ ប៉ុន្តែបែរជាមានបុគ្គលិកប្រភេទចេះទាំងអំនួតក្អេងក្អាង អាងថាខ្លួនជារៀមច្បង ឬចាស់ជាង មានចំណេះដឹងខ្ពស់ជាង ក៏មិនសូវឲ្យតម្លៃអ្នកតូចទាប។
ខាងក្រោមនេះ ជាប្រភេទបុគ្គលិកដែលស្ថាប័នមិនចង់បានមកបៀតខ្លួនសោះឡើយ ៖
១ បុគ្គលិកពូកែអែបអប
មិនខ្វះទេ នៅកន្លែងណាក៏មានដែរនាសម័យនេះ មិនថាក្រុមហ៊ុននោះតូចឬធំ។ យ៉ាងណាមិញ ស្ថាប័នដែលមានបុគ្គលិកវ៉ៃអេបស៊ីអបមួយថ្ងៃៗ មិនគិតធ្វើការងារមេកោយដាក់ឲ្យ បែរជាទៅទម្លាក់ការងារនោះឲ្យអ្នកផ្សេងធ្វើជំនួសវិញ។ យូរៗបុគ្គលិកគ្នាឯងអន់ចិត្ត លែងសូវមានអារម្មណ៍នឹងការងារដូចមុន ប្រសិនបើប៉ះមេដឹកនាំមិនពូកែសង្កេត បុគ្គលិកធន់នេះថែមទៀត។
២ មានអំនួតក្អេងក្អាងខុសបែបបទ
ក្នុងវិស័យការងារអត់ខ្វះទេ បុគ្គលិកប្រភេទនេះ អាងតែមេពេញចិត្តធ្វើការយូរឆ្នាំលើសគេ អ្នកថ្មីចូលមកមិនស្មើខ្លួន ឬប្រភេទអ្នកខ្លះ ជាអ្នកថ្មី តែមានចំណេះលើសបន្តិច ក៏តាំងខ្លួនម៉ាក់ងាយអ្នកចាស់វិញក៏មាន។ ស្ថាប័នមានបុគ្គលិកកម្សោយជំនាញទន់បែបនេះ មិនយូរទេ នឹងអាប់អោនខាតទុន ដោយសារពួកគេ។ ព្រោះពួកគេគិតថា ខ្លួនពូកែជាង អស្ចារ្យជាង ស្អាតជាងគេ និងមានចូលចិត្តច្រើនជាង ក៏ចាប់ផ្ដើមលេចភាពក្អេងក្អាងឡើងមក។
៣ ប្រភេទធ្វើការលំៗ

ទម្លាប់គិតថាធ្វើការងារឲ្យតែបានចំនួនច្រើនទៅ គ្មានមេកោយណាមកពិនិត្យល្អិតល្អន់នោះទេ។ ជាពិសេស គិតតែរឿងដល់ខែបើកប្រាក់ខែ មួយមុខ មិនគិតជួយជាគំនិតដល់សមាជិករួមក្រុមផ្សេងៗ។ ទោះមានចំណេះខ្ពស់ប៉ុណ្ណា បើរបៀបធ្វើការអន់ថយយ៉ាងនេះ កុំសង្ឃឹមថា មេដឹកនាំដំឡើងប្រាក់ខែ ឬតំណែងថ្មីនោះ។
៤ ចូលចិត្តឌឺដងដៀមដាមលើបណ្ដាញសង្គម
ពេលប្រជុំផ្លូវការ ឬមានវគ្គបង្រៀនខ្លីៗ បុគ្គលនេះមិនមានយោបល់ឬជជែកវែកញែកអ្វីទាំងអស់។ តែក្រោយម៉ោងការងារ បែរជាបង្ហោះលើហ្វេសបុក ឬបណ្ដាញសង្គមនានា លន់តួឲ្យគេអាណិតថា ខ្លួនរងសំពាធពីស្ថាប័នក៏មាន។
៥ គ្មានភាពស្មោះត្រង់
ភាពស្មោះត្រង់គឺសំខាន់ណាស់ បើទោះបីជាសម័យជឿនលឿនក្ដី។ យ៉ាងណាក៏ដោយ បុគ្គលិកបើមានភាពស្មោះត្រង់ទោះមិនសូវពូកែ ក៏គង់មេកោយបង្រៀនឲ្យវ៉ៃឆ្លាត ការងាររលូនទៅមុខដែរ។ ប៉ុន្តែបើបុគ្គលិកមិនស្មោះត្រង់ នឹងក្រុមហ៊ុនធ្វើឲ្យបែកធ្លាយសារប្រជុំសំខាន់ៗទៅកាន់អ្នកផ្សេង ដែលមិនមានវត្តមានក្នុងអង្គប្រជុំ ទោះខ្លាំងកម្រិតណា ក៏គង់មេដឹកនាំដកចោលដែរ។

៦ គ្មានបន្សល់ទុកលទ្ធផល
ធ្វើការមករាប់ឆ្នាំហើយ នៅតែដដែល គ្មានរីកចម្រើន ឬមិនបន្សល់លទ្ធផលជាដុំកំភួនសោះ។ មួយទៀត ចង់បានល្អតែមិនព្យាយាម បណ្ដែតការងារហីៗ អាងតែមិនមែនជារបស់ខ្លួន។ បុគ្គលិកប្រភេទនេះ មិនសូវជាស្រលាញ់ក្រុមហ៊ុនទេព្រោះធ្វើការចង់បានតែលទ្ធផលបណ្ដោះអាសន្ន ចង់បានលាភសក្ការៈ ឬសួនតួនិយមហួសហេតុ។
៧ ចូលចិត្តបង្កើតបក្សពួកបង្ករឿងបែបស្ងាត់ៗ

ភាពចុះចម្រុងគ្នានៅកន្លែងការងារ គឺសំខាន់ណាស់ ប្រសិនបើប៉ះបុគ្គលិកចូលចិត្តបង្កើតបក្សពួកក្នុងគ្រុបឆាត និយាយដើមមេកោយ ឬបុគ្គលិកគ្នាឯងក្នុងម៉ោងការងារ តើទំនាក់ទំនងការងារក្រុម នឹងទៅជាយ៉ាងណា? បុគ្គលិកប្រភេទនេះ មិនគួរមានក្នុងស្ថាប័នឡើយ។
មេដឹកនាំគួរសង្កេត ហើយផ្ដល់ជាមេរៀនដល់ពួកគេ បើនៅតែដដែល គួរដកចោលឆាប់ៗ។ មិនចឹងក្រុមហ៊ុនទាំងមូលនឹងកម្សោយពីខាងក្នុង គ្មានលំនឹង គ្មានភាពច្បាស់លាស់ ហើយបុគ្គលិកក្រាមបង្គាប់ ក៏លែងទុកចិត្តមេដឹកនាំ កាលបើគ្មានវិធានការចំពោះបុគ្គលិកធន់នេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះធំៗ ៨ ដោះស្រាយបញ្ហា ជាមួយមេកោយគ្មានសមត្ថភាពដឹកនាំ ពូកែតែបង្គាប់បញ្ជា
ចុចអាន៖៥ យ៉ាងមេដឹកនាំដាច់ខាតគួរធ្វើ ដើម្បីឲ្យបុគ្គលិកមានកម្លាំងចិត្តធ្វើការ និងដើរតាមឥតងាករេ
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


