Connect with us

សន្តិសុខសង្គម

លម្អិត​ជម្លោះ​ផ្ទុះ​អាវុធ​​នៅ​ផ្សារ​រាត្រី​ របួស​ដល់សមត្ថកិច្ច​ ចាប់​ជន​បង្ក​​បាន ១១ នាក់

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ ក្រុមអ្នកលេងមានគ្នាចំនួន២០នាក់ ជិ:រថយន្ត ២ គ្រឿងសេរីទំនើប និងម៉ូតូ ២ គ្រឿងទៀតនាំគ្នា​មក​ផឹកស៊ី​ក្នុងហាងផ្សាររាត្រីទឹកពុះ ស្រាប់តែបង្កជម្លោះវាយគ្នាដូចរឿងហុងកុង ត្រូវកំលាំងអាវុធហត្ថចុះអន្តរាគមន៍ចាប់បានក្រុមអ្នកលេង ១១នាក់។

រឿងរាវនេះកើតនៅវេលាម៉ោង១២យប់ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយឃាត់ខ្លួនពួកក្រុមអ្នកលេងបាននៅរសៀល២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា មុនពេលកើតហេតុក្រុមអ្នកលេងមានគ្នា៣០នាក់ ជិ:រថយន្តចំនួន៣គ្រឿង ទៅអង្គុយផឹកស៊ីនៅហាង ABC ក្នុងផ្សាររាត្រីទឹកពុះ ដែលមានទាំងជនជាតិខ្មែរ និងជនជាតិថៃចំនួន៥នាក់ផងដែរ។ ពេលកំពុងផឹកស៊ីនោះ ស្រាប់តែមាន១ក្រុមទៀតជាជនរងគ្រោះបានមកផឹកស៊ីកន្លែងនេះដែរ។ មួយសន្ទុះក្រោយមកក្រុមទាំង២ ស្រាប់តែបង្កជម្លោះគ្នាមិនអាចផ្សះផ្សាបាន នាំគ្នា​យក​ដបស្រា និងកែវគប់ទៅលើជនក្រុមជនរងគ្រោះ។

ពេល​ធ្វើសកម្មភាពកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុធ្វើ​អន្តរាគមន៍ក្នុងនោះជនសង្ស័យបានយកដបស្រា និងកែវ ដេញវាយទៅលើក្រុមជនរងគ្រោះនិងកម្លាំងអាវុធហត្ថថែមទៀត។ បន្ទាប់មកក្រុមជនសង្ស័យបានយកកាំភ្លើងខ្លី ពុំស្គាល់ម៉ាកបាញ់មកលើកម្លាំងអាវុធហត្ថ បណ្ដាលឲ្យអាវុធហត្ថម្នាក់រងរបួសធ្ងន់ ១នាក់។ ស្របពេល​នោះកម្លាំងអាវុធហត្ថបានបាញ់កាំភ្លើងបតវិញដើម្បីការពារខ្លួន ទើបបណ្ដាលឲ្យខាងជនសង្ស័យរងរបួសម្នាក់ចំជើង ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ដោយឃើញសភាពការណ៍ដូច្នេះលោកបានរាយការណ៍ជូនលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសុំគោលការណ៍ ដឹកនាំកម្លាំងចុះបង្រ្កាបករណីក្រុមអ្នកលេងឃាត់ខ្លួនបានចំនួន១១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន រថយន្តម៉ាកឡិចស៊ីស NX200T ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា CND​7677​ចំនួន​១​គ្រឿង រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ កម្ពុជា CNE 7677 ចំនួន ១ គ្រឿង បំពង់ទីបដែកប្រវែង​១១០​សង់ទីម៉ែត្រ ចំនួន១ដើម កាំបិតប៉័ងតោដងឈើចំនួន២ដើម កាំបិតចុងស្រួចចំនួន១ដើម ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនបានបញ្ជាក់ឲ្យដឹងបន្តថា ជនសង្ស័យទាំង១១នាក់ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួច បានឆ្លើយសារភាពថា ពួកគេមានគ្នាចំនួន២០នាក់ បាននាំគ្នាជិ:រថយន្ត២គ្រឿងនិងទាំងម៉ូតូចំនួន២គ្រឿងទៀតបាននាំគ្នាទៅផឹកស៊ីក្នុងហាងផ្សាររាត្រីទឹកពុះ ស្រាប់តែបង្កជម្លោះគ្នាតែម្តង។ ជនសង្ស័យ១១នាក់ និងវត្ថុតាងទាំងអស់ត្រូវបានកំលាំងជំនាញកសាងសំនុំរឿងបញ្ជូនទៅតុលាការខេត្តដាក់ទោសទៅតាមច្បាប់។ ចំណែកបក្សពួកជនបង្ក​៩​នាក់​ផ្សេងទៀត ដែលរត់គេចខ្លួនកម្លាំងកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ៤៣ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៤៤ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

Sokha Hotels

ព័ត៌មានពេញនិយម