សន្តិសុខសង្គម
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាង ៣០០សន្លឹក ត្រូវសមត្ថកិច្ចរឹបអូសបានពីកន្លែងបញ្ចាំទូរស័ព្ទ
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៣៤៣សន្លឹកត្រូវបានអធិការនគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដកហូតពីកន្លែងបញ្ចាំទូរស័ព្ទ ប្រគល់ជូនប៉ុស្តិ៍ដើម្បីចុះចែកដោយផ្ទាល់ដៃ ជូនប្រជាពលរដ្ឋវិញ។ នេះបើតាមទំព័រហ្វេសបុកស្នងការនគរបាលខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចជំនាញចុះដកហូតនៅតាមហាងលក់ទូរស័ព្ទដៃ ទីតាំងបង់រំលោះ ទទួលបញ្ចាំគ្មានការប្រាក់ គឺបានរឹបអូសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៣៤៣សន្លឹក។
សមត្ថកិច្ចបានសំណូមពរបងប្អូនពលរដ្ឋមេត្តាកុំយកឯកសារ(ច្បាប់ដើម) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅបញ្ចាំ ឯកសារគ្រាន់តែថតចម្លងចេញពីច្បាប់ដើមបានហើយ និងសូមថែរក្សាឯកសារនេះទុកឱ្យបានត្រឹមត្រូវល្អ ទុកសម្រាប់យកទៅបោះឆ្នោតនាឆ្នាំខាងមុខ៕



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


