សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះហាងលក់ម៉ូតូក្នុងក្រុងកំពតបណ្តាលឱ្យខូចខាតម៉ូតូ៥៧គ្រឿង និងរថយន្ត២គ្រឿង
រថយន្ត និងម៉ូតូរាប់សិបគ្រឿងបានរងការខូចខាតដោយសារអគ្គិភ័យឆាបឆេះហាងលក់ម៉ូតូមួយកន្លែង ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។
ហេតុការណ៍នេះបានកើតឡើងនាព្រឹកព្រលឹមថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២១ ដែលការសន្និដ្ឋានបឋមបណ្តាលមកពីទុស្សេខ្សែភ្លើង។
ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៩ ខែធ្នូមានករណីអគ្គិភ័យមួយបានកើតឡើងនៅ ហាងលក់ម៉ូតូឈ្មោះ “ហុងដាលីប៉េង” ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
លោកបានបន្តថា ភ្លើងបានរលត់ទៅ វិញនៅ ម៉ោងជិត ៨ព្រឹក បន្ទាប់ពីលោកបានដឹកនាំកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តចុះអន្តរាគមន៍ជាមួយរថយន្តពន្លត់អគ្គីភ័យ៣គ្រឿងប្រើទឹកអស់៦ស៊ីទែន។
លោកស្នងការបានបញ្ជាក់ថា ជាការសន្និដ្ឋានជំហានដំបូង ករណីនេះបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។ ហើយទោះមិនមាន សមាជិកគ្រួសារណាម្នាក់គ្រោះថ្នាក់ធ្ងន់ធ្ងរក៏ពិតមែន តែហេតុការណ៍នេះបានបណ្តាលឱ្យខូចខាតម៉ូតូកំពុងដាក់តាំងលក់ចំនួន ៥៧ គ្រឿង រថយន្តលុចស៊ីស៥៧០ ពណ៌ស មួយគ្រឿង និងរថយន្តម៉ាកហុងដាស៊ី.អ.វី (CRV) ផលិតឆ្នាំ២០១៨ មួយគ្រឿង។
យ៉ាងណាក៏ដោយ ក្រោយពីភ្លើងរលត់ភ្លាមៗ សមត្ថកិច្ចមិនទាន់ទទួលបានរបាយការណ៍ស្តីពីទំហំថវិកានៃការខាតបង់នៅឡើយទេ៕
អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ