សន្តិសុខសង្គម
ផ្តន្ទាទោសបុរសម្នាក់ដាក់ពន្ធនាគារ ២០ឆ្នាំជួញថ្នាំញៀនជាង១គីឡូ
ជនមុខការក្នុងជំនួញគ្រឿងញៀនម្នាក់ នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក អ៉ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សា និងលោក សេង ហៀង ជាតំណាងអយ្យការ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន ២០ឆ្នាំ និងពិន័យ ៤០ លានរៀល បង់ចូលថវិការដ្ឋក្រោមការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

បុរសជនជាប់ចោទឈ្មោះ ជា ថៃតាំ អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។ សមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ជាង១គីឡូនេះគឺ អនុវត្តតាមបញ្ជារបស់នាយនគរបាលជាតិ។
កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៣៖ ៣០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរ:សេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥) ព្រមទាំងមានកាសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំ បានបើកការស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុច គល់ស្ពានស្ទឹងមានជ័យ ស្ថិតក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លទ្ធផលនៃការបង្ក្រាបចាប់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ជា ថៃតាំ ដកហូតវត្ថុតាងចាប់យកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)១កញ្ចប់ធំ ៣កញ្ចប់តូច ស្មើទម្ងន់ ១២៩៤,៣៩ ក្រាម ហើយត្រូវបានបញ្ជូនមកតុលាការឃុំខ្លួនរហូតដល់ថ្ងៃកាត់ទោសនេះ៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


