សន្តិសុខសង្គម
អ្នកគ្រប់គ្រងភ្នំពេញស្ព័តក្លឹប បំភ្លឺក្រោយបែកធ្លាយព័ត៌មានថា មានការលួចថតភ្ញៀវស្ត្រីផ្លាស់សម្លៀកបំពាក់
អ្នកគ្រប់គ្រងកន្លែងហាត់ប្រាណ ភ្នំពេញស្ព័តក្លឹប (Phnom Penh Sport Club) បានចេញមុខបំភ្លឺ និងបកស្រាយពាក់ព័ន្ធ នឹងករណីមានការផ្សព្វផ្សាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា នៅកន្លែងភ្នំពេញស្ព័តក្លឹប មានការលួចថតភ្ញៀវជាស្ត្រីផ្លាស់សម្លៀកបំពាក់ស្ទីម រួចយកទៅចែកចាយបន្ត។
ការចេញមុខបំភ្លឺ និងបកស្រាយ យ៉ាងដូច្នេះ បន្ទាប់ពីមានអ្នកលេងហ្វេសប៊ុកមួយចំនួន កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០ ២១ បានបង្ហោះថា «ស្រីៗ ដែលនិយមចូលចិត្តទៅស្ទីម នៅភ្នំពេញស្ព័តក្លិប មេត្តាប្រុងប្រយ័ត្ន វាជាទង្វើអសីលធម៌ និង មហាសែនថោកទាបបំផុត ដែលជនថោកទាបផ្នែកកាន់ កាមេរ៉ាសុវត្ថិភាពនៅ កន្លែងក្លឹបហាត់ប្រាណ ភ្នំពេញស្ព័តក្លិប លួចថតភ្ញៀវជាស្ត្រីផ្លាស់សម្លៀកបំពាក់ស្ទីម រួចយកមកចែកចាយបន្ត»។
លោក ឡុង ស៊ីវ៉ាង អ្នកគ្រប់គ្រងកន្លែងហាត់ប្រាណ ភ្នំពេញស្ព័តក្លឹប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ៣១ ខែធ្នូនេះថា កម្លាំងសមត្ថកិច្ចខណ្ឌចំការមន បានចុះទៅត្រួតពិនិត្យដោយផ្ទាល់ នៅទីតាំងរបស់លោកនាព្រឹកនេះដែរ ក្រោយ ពីមានការផ្សព្វផ្សាយ ដូចខាងលើ។
លោកថា ទីតាំងបន្ទប់នោះ ត្រូវបានដាក់កាម៉េរ៉ា តាំងពីយូរណាស់មកហើយ ដោយការដាក់នេះ គឺដើម្បីការពារកុំឲ្យមានការបាត់បង់របស់របរ របស់ភ្ញៀវ។ លោក ឡុង ស៊ីវ៉ាង បានមានប្រសាសន៍ថា «មិញខាងអធិការអីគេ ចុះមកអស់ហើយ កាម៉េរ៉ាហ្នឹង យើងដាក់យូរឆ្នាំហើយ អញ្ចឹងពេលដែលដាក់ហ្នឹងអតិថិជនហ្នឹង គាត់អរហើយ ព្រោះអត់មានបាត់ទ្រព្យសម្បត្តិរបស់គេ តែដល់តែអ្នកខិលខូចហែកចូលទៅ វាយកហ្នឹងទៅផ្សាយ ដូចយើងលួចលាក់កាម៉េរ៉េអញ្ចឹងប្អូន»។
អ្នកគ្រប់គ្រងកន្លែងហាត់ប្រាណ ភ្នំពេញស្ព័តក្លឹប បានបញ្ជាក់បន្ថែមថា នៅក្នុងបន្ទប់នោះ គឺមានដាក់អក្សរធំៗថា មានកាម៉េរ៉ាសុវត្ថិភាព ហើយដាក់ជាច្រើនឆ្នាំមកហើយ។ បន្ទាប់ពីមានការផ្សព្វផ្សាយ រូបភាពខាងលើ គឺភ្ញៀវដែលចូលទៅកាន់ទីតាំងភ្នំពេញស្ព័តក្លឹប មានការខឹងសម្បារជាខ្លាំង និងស្នើឲ្យសមត្ថិកិច្ច វែកមុខជនខិលខូចនោះផងដែរ។
លោក ឡុង ស៊ីវ៉ាង បានគូសបញ្ជាក់ទៀតថា អ្នកដែលហែកចូលនោះ មិនមែនជាបុគ្គលិក ធ្វើការងារនៅភ្នំពេញស្ព័តក្លឹប នោះទេ។
សូមជម្រាបថា កន្លែងហាត់ប្រាណ ភ្នំពេញស្ព័តក្លឹប (Phnom Penh Sport Club) មានទីតាំងស្ថិតនៅ ផ្ទះលេខ ២៤៥ ផ្លូវ ២៧១ កែងនឹងផ្លូវ ៤៦៤ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ