សន្តិសុខសង្គម
ឃាត់ខ្លួនយុវជន២នាក់ បន្ទាប់ពីវាយនិងកាប់យុវជនម្នាក់ក្នុងចំណោមបក្ខពួកជាង១០នាក់
ជនដៃដល់២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពវាយនិងកាប់លើជនរងគ្រោះម្នាក់ក្នុងចំណោមបក្ខពួក១១នាក់ បណ្ដាលឲ្យរងរបួស។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីបង្កហិង្សាកាលពីវេលាម៉ោង១៩និង០០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ នៅចំណុចជើងភ្នំគូលេន ស្ថិតនៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ដែលឃាត់ខ្លួនមានឈ្មោះ ១/ រ៉ា សម្បត្តិ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កសិករ ។ ២/ ឈ្មោះ ណន ណុច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ។ អ្នកទាំង២នាក់មានទីលំនៅភូមិអូរមានជ័យ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ចំណែកឯជនរងគ្រោះឈ្មោះ ខើច សុឃាម ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសរយះក្បាល និងហើមបបូមាត់ផ្នែកខាងលើ ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយចាប់ខ្លួនជនដៃដល់ទាំងពីរនាក់ កម្លាំងបានដកហូតវត្ថុតាងរួមមាន៖ដំបងឈើចំនួន ២ដុំ និងកាំបិតព្រា១ ប្រវែង៤៣cm មុខកាត់៧cm ។
តាមរយៈកិច្ចសហការណ៍ពីកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បាននាំខ្លួនបក្ខពួកជនដៃដល់ចំនួន០៤នាក់មកធ្វើការសាកសួរ ដោយជនដៃដល់២នាក់ ក្នុងចំណោម៤នាក់បានសារភាពថា ខ្លួនជាជនដៃដល់ក្នុងករណីខាងលើ។

តាមការសារភាពរបស់ជនដៃដល់ឈ្មោះ រ៉ា សម្បត្តិ បានសារភាពថា នៅយប់កើតហេតុបក្ខពួករបស់ខ្លួនម្នាក់ឈ្មោះ ណន ណុច បានដេញវាយគ្នាជាមួយជនរងគ្រោះទៅទិសខាងកើតនៃកន្លែងលោតប៉ុង ជាទីងងឹត ហើយខ្លួនក៏ទាញដំបងឈើរត់ដេញតាមពីក្រោយ ដល់ចំណុចប្រឡាយក្នុងវាស្រែក៏បានឃើញជនរងគ្រោះឈ្មោះ ខើច សុឃាម ដួលហើយខ្លួនក៏បានវាយទៅលើជនរងគ្រោះបន្ថែម ចំត្រង់ផ្ទៃមុខចំនួន១ដំបង ហើយបន្តរត់ឡើងជិះម៉ូតូគេចខ្លួន។
ជនសង្ស័យទាំង២រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


