សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះពលរដ្ឋ៣ខ្នងនៅខេត្តកោះកុងមុននេះបន្តិច
ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះជាបន្តបន្ទាប់ បណ្ដាលខូចខាតសម្ភារៈមួយចំនួនធំ។ ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នៅចំណុចមាត់ទឹកស្មាច់ង៉ាម ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ខេត្តកោះកុង។

ដោយមានការអន្តរាគមន៍ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ សហការជាមួយកម្លាំងអគ្គិភ័យខេត្តនិងអាជ្ញាធរភូមិសង្កាត់ បានពន្លត់និងទប់ស្កាត់ការរាលដាលទាន់ពេលវេលា។
ផ្ទះរងគ្រោះទី១ មានម្ចាស់ឈ្មោះ សុខ សារឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរអាវុធហត្ថខេត្ត និងប្រពន្ធឈ្មោះ ចាន់ បុប្ជា ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ។ ទី២ឈ្មោះ គា យ៉ាង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ។ និងទី៣មានម្ចាស់ឈ្មោះ ស៊ុំ ឆាយ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ មានទំហំ៦ម៉ែត្រ×បណ្តោយ១៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ធ្វើឱ្យខូចខាតស័ង្កសី៣៣សន្លឹក អស់ជញ្ជាំងមួយចំហៀង និងសម្ភារៈមួយចំនួន។

ករណីនេះសមត្ថកិច្ចបានបញ្ជាក់ថា បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។ ក្នុងប្រតិបត្តិការអន្ដរាគមន៍សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន០២គ្រឿង៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


