Connect with us

សន្តិសុខសង្គម

រំលោភកូនចុងសម្រេចជាង ១០ លើក និងគំរាមសម្លាប់ចោលបើហ៊ានឲ្យបែកការ

បានផុស

នៅ

បុរស​វ័យ ​៥០ ​ប្លាយ​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាននគរបាល​ខេត្ត បន្ទាប់ពី​ធ្លាយ​អាថ៌កំបាំង ក្នុងករណី​រំលោភ​កូនស្រីចុង​របស់ខ្លួន​ជាច្រើនលើក​ច្រើនសារួចមក​។​

ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​ កាលពី​ល្ងាច​ថ្ងៃទី​ ១៦ ខែមករា ឆ្នាំ​ ២០២២ នៅ​ចំណុច​ភូមិ​អូរ​តា​សុខ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ឈ្មោះ សំ មាន អាយុ​ ៣៩ ​ឆ្នាំ ត្រូវជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​អះអាងថា កាលពីថ្ងៃទី​១៥ ខែមករា វេលា​ម៉ោង ៦ ល្ងាច ដោយ​ឃើញ​កូនស្រី​ឈ្មោះ ឌ ស ភ អាយុ​ ១៤ ​ឆ្នាំ មាន​អាការប្លែក ក៏បាន​ហៅ​មក​សួរ ទើប​កូនស្រី​ប្រាប់ថា ប្តី​ម៉ែ​ឯង (​ឪពុកចុង​) ចាប់រំលោភ​ជាច្រើន​ដង​មកហើយ ដោយបាន​គំរាម​សម្លាប់​ទៀតផង​បើ​នាង​ហ៊ាន​និយាយប្រាប់​ម្តាយ ឬ​ប្រាប់​អ្នកជិតខាង​។ ពេលលឺដូចនេះស្ត្រី​ជា​ម្តាយ​បាន​ប្តឹងទៅ​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន​តែម្តង​។

នៅ​ចំពោះមុខ​សមត្ថកិច្ចជនសង្ស័យ​ឈ្មោះ ប៊ុត រឿ​ត អាយុ​ ៥២ ​ឆ្នាំ បាន​សារភាពថា បាន​ដេក​ជាមួយ​កូនស្រី​បានសម្រេច​ចំនួន ១២ លើក​មកហើយ​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រៀបចំ​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​ហើយ ដើម្បី​ចាត់ការ​បន្ត៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

សេដ្ឋកិច្ច១៩ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានជាតិ២៤ ម៉ោង មុន

នីតិកាលទី៧ នៃរដ្ឋសភា មានតំណាងរាស្ត្រចំនួន ៦រូប ជាខ្មែរឥស្លាម

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២០ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម