សន្តិសុខសង្គម
ដឹកកញ្ឆាក្រៀមជិត២០គីឡូយកឲ្យម៉ូយ ឃើញសមត្ថកិច្ចផ្ដួលម៉ូតូរត់ចោល សមត្ថកិច្ចស្រាវជ្រាវដល់កន្លែងដាំ
កម្លាំងនគរបាលស្រុកសំឡូត បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីផ្ដួលម៉ូតូគេចខ្លួនពីសមត្ថកិច្ច ខណៈកំពុងដឹកកញ្ឆាក្រៀមជិត២០គីឡូយកទៅឲ្យម៉ូយ។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅពេលដែលកម្លាំងនគរបាលកំពុងជិះល្បាតការពារសុវត្តិភាពជូនព្រជាពលរដ្ឋក្នុងមូលដ្ឋាន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅចំណុចក្រុមទី១៤ ភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ខណៈដែលជនសងស្ស័យកំពុងជិះម៉ូតូដឹកកញ្ឆាក្រៀមចំនួន១៧គីឡូយកឲ្យម៉ូយ ហើយឃើញសមត្ថកិច្ចក៏ផ្ដួលម៉ូតូគេចខ្លួន។

ជនស្ស័យដែលឃាត់ខ្លួនមានឈ្មោះ រ៉ាន់ រឹម ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងក្រុមទី១៤ ភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ ដកហូតបានកញ្ឆាក្រៀមចំនួនមួយការ៉ុង(១៧គីឡូ) និងកាប់បំផ្លាញដើមកញ្ឆាស្រស់ចំនួន៧៥ដើមបន្ថែមទៀត។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានឱ្យដឹងថា នៅថ្ងៃកើតហេតុក្នុងពេលដែលមន្ត្រីនគរបាលរបស់លោកចុះបំពេញភារកិច្ចដូចធម្មតា ក៏ស្រាប់តែបុរសខាងលើដែលកំពុងជិះម៉ូតូដឹបការ៉ុងបិទជិតពីក្រោយប្រទះឃើញកម្លាំងនគរបាល បុរសរូបនោះបានផ្តួលម៉ូតូចោល ហើយរត់គេចខ្លួនបាត់។ ពេលឃើញដូចនេះ ដោយមានការសង្ស័យកម្លាំងនគរបាលបានត្រួតពិនិត្យក្នុងការ៉ុងនោះឃើញសុទ្ធតែកញ្ឆាក្រៀម ទើបយកម៉ូតូនិងកញ្ឆាមកអធិការដ្ឋានដើម្បីស្រាវជ្រាវបន្ត ។

លោកអធិការបន្តទៀតថា ក្រោយពីស្រាវជា្រវឃាត់ខ្លួនជនសង្ស័យបាន ជនសង្ស័យបានសារភាពថា ក្នុងរយៈពេលថ្មីៗនេះ មានគេទំនាក់ទំនងតាមទូរស័ព្ទឱ្យគាត់ដាំកញ្ឆា ហើយពេលបានផលយកទៅលក់ឱ្យគេ ទើបគាត់ទៅដាំដើមកញ្ឆានៅក្នុងដីព្រៃមួយកន្លែងមិនមានម្ចាស់។ ជនសងសង្ស័យបានបន្តថា កញ្ឆាក្រៀមចំនួន១៧គីឡូក្រាមនេះ គឺខ្លួនដឹកឱ្យអ្នកទទួលទិញជាលើកដំបូង នៅស្រុកសំពៅលូន តែទៅមិនទន់ដល់ផង ក៏ប្រទះជាមួយសមត្ថកិច្ចធ្វើឲ្យខ្លួនភ័យពេក ក៏ផ្តួលម៉ូតូចោលរត់យករួចខ្លួនសិន ព្រោះដឹងថា ការធ្វើអាជីវកម្មកញ្ឆាក្រៀមរបស់គាត់ខុសច្បាប់។

ក្រោយសួរនាំ សមត្ថកិច្ចបាននាំជនសង្ស័យឱ្យទៅបង្ហាញទីតាំងដែលលួចដាំកញ្ឆានោះ និងបានកាប់បំផ្លាញដើមកញ្ឆាស្រស់ចំនួន៧៥ដើមមន្ថែមទៀត។
ជនសងស្ស័យត្រូវបានកម្លាំងនគរបាលស្រុកសំឡូត កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


