Connect with us

សន្តិសុខសង្គម

តុលាការសម្រេចឃុំខ្លួនអ្នកសារព័ត៌មានរហស្សនាម« ស្អែកស្លាប់» ពីបទកំហែងយក​

បានផុស

នៅ

លោក ប៉ូ ចាន់នី ជា​អ្នក​សារព័ត៌មាន​១​រូប ដែលមាន​រហស្សនាម «ស្អែក​ស្លាប់ ​ស្អែក​ស្លាប់» ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ពីបទ ( កំហែង​យក ) ។ នេះ​បើ​យោងតាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​របស់លោក ឯក ប៉ូ​លី​ហ្វីល ចៅក្រម​ស៊ើបសួរ នៃ​សាលា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ២០២២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ត្រូវ​ចោទ​ឈ្មោះ ប៉ូ ចាន់នី ភេទ​ប្រុស​អាយ​៤៣​ឆ្នាំ រហស្សនាម​”​ស្អែក​ស្លាប់​ស្អែក​ស្លាប់​” ត្រូវបាន​ឃាត់ខ្លួននៅ​ភូមិ​ទ្រា​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

សូមជម្រាបថា​ ជន​ត្រូវ​ចោទ​ឈ្មោះ ប៉ូ ចាន់នី រហស្សនាម​”​ស្អែក​ស្លាប់​ស្អែក​ស្លាប់​”​ ជា​អ្នកសារ​ព័ត៌មាន​១​រូប ដែល​ពុំ​សូវ​សរសេរ​អត្ថបទ​ផ្សាយ​តាម​វិជ្ជាជីវៈ​នោះទេ​ ជាក់ស្ដែង​គេ​ឃើញតែ​លោក​ដើរ​ឡាយ​ព័ត៌មាន​រិះគន់​ជេរប្រមាថ ដោយ​ប្រើ​ពាក្យសម្ដី​មិន​សមរម្យជា​អ្នកសារព័ត៌មាន ចោទប្រកាន់​គ្មាន​មូលដ្ឋានច្បាស់លាស់។​

ក្នុងនោះដែរ កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០២០ កន្លងទៅឈ្មោះ ប៉ូ ចាន់នី រហស្សនាម​”​ស្អែក​ស្លាប់​ស្អែក​ស្លាប់​”​ ក៏​ធ្លាប់​ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្តកណ្ដាល​ផងដែរ ពីបទ​កំហែង​យក និង​ជេរប្រមាថ​ជា​សាធារណៈ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម