សន្តិសុខសង្គម
ប្រទះឃើញក្បាលគ្រាប់កាំភ្លើងត្បាល់ នៅកណ្តាលក្រុង
ខេត្តបាត់ដំបង៖ ក្បាលគ្រាប់កាំភ្លើងត្បាល់មួយគ្រាប់ ទំហំ ៨១ មីល្លីម៉ែត្រ ត្រូវបានកម្លាំងស៊ីម៉ាក់ ប្រចាំខេត្តបាត់ដំបង ចុះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល ខណៈក្រុមហ៊ុនខ្សែកាប និងខ្សែអុបទិកជីកដី ដើម្បីបង្កប់ខ្សែក៏បានប្រទះឃើញតែម្តង។

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើង នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១ និង ២០ នាទី រសៀល ដោយផ្នែកសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុង បាត់ដំបង សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលរតនៈ ចុះពិនិត្យគ្រាប់ UXO ចំនួន ១ គ្រាប់ នៅជាប់របងវត្តសង្កែ ស្ថិតក្នុងក្រុមទី ០៥ ភូមិ រំចេក៤ សង្កាត់ រតនៈ កណ្តាល ក្រុងបាត់ដំបង។

រយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុនជីកដីកប់ខ្សែកាប ឬខ្សែអុបទិក បានធ្វើការជីកក្បែរៗផ្លូវក្នុងក្រុងបាត់ដំបង ដើម្បីដាក់បង្កប់ខ្សែបន្ថែម លុះទៅដល់ក្បែររបងវត្តសង្កែ ក៏បានជីកប្រទះឃើញក្បាលគ្រាប់ចំនួន ១ គ្រាប់ ទើបរាយការណ៍ទៅសមត្ថកិច្ច និងបន្តព័ត៌មាននេះទៅកាន់មន្ត្រីសុីម៉ាក់ ដើម្បីចុះមកពិនិត្យ។

តាមការអះអាងពីមន្ត្រីជំនាញបានសន្និដ្ឋានថា ភិនភាគនេះ គឺជាក្បាលគ្រាប់កាំភ្លើងត្បាល់ ដែលមានទំហំ ៨១ មីល្លីម៉ែត្រ បើទោះបីជាគ្រាប់នេះមានសភាពច្រេះចាប់ក៏ដោយ ក៏មិនអាចមើលស្រាលថា វាខូចនោះដែរ។ ជួនកាលអនុភាពរបស់វាអាចសម្លាប់មនុស្ស ឬ សត្វបាន ដោយពេលនេះមន្ត្រីស៊ីម៉ាក់បាននាំយកទៅរក្សាទុកទៅតាមជំនាញហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


