សន្តិសុខសង្គម
ក្នុង ១ ឆ្នាំ កម្ពុជាខាតបង់ថវិកាប្រមាណ ៤៥០ លានដុល្លារ ដោយសារគ្រោះថ្នាក់ចរាចរណ៍
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការខាតបង់ថវិកា ដោយសារគ្រោះចរាចរណ៍ បានកើនឡើងពី ៤២០ លានដល់ ៤៥០ លានដុល្លារក្នុង ១ ឆ្នាំ។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ ដែលប្រើប្រាស់ទោចក្រយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី ០២ កុម្ភៈនេះ លោកទេសរដ្ឋមន្ត្រីបានបន្តថា តាមការសិក្សាស្រាវជ្រាវរបស់អង្គការ UNDP គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យកម្ពុជាខាតបង់ថវិកាកើនឡើងជាបន្តបន្ទាប់ ពោលគឺប្រមាណពី ៤២០ លានដុល្លារដល់ ៤៥០ លានដុល្លារក្នុង ១ ឆ្នាំ។

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ថវិកាទាំងនោះ ត្រូវបានចំណាយលើការស្លាប់ ចំណាយលើមន្ទីរពេទ្យ និងការខូតខាតទ្រព្យសម្បត្តិឯកជនសាធារណៈរបស់រដ្ឋផ្សេងៗជាដើម។ លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា បច្ចុប្បន្ននេះ ជាមធ្យមអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុង ១ ថ្ងៃមានប្រមាណ៥នាក់។ ប៉ុន្តែបន្ទាប់ពីកម្ពុជាបានបើកប្រទេសឡើងវិញ ដោយសារស្ថានភាពជំងឺកូវីដបានធូរស្រាលចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងដល់ ៦ នាក់លើសជាងការស្លាប់ដោយសារជំងឺកូវីដ១៩ទៅទៀត ដែលរយៈពេល ២៨ ថ្ងៃនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។
លោកទេសរដ្ឋមន្ត្រីបានអំពាវនាវដល់អ្នកប្រើប្រើផ្លូវទាំងអស់ ទាំងអ្នកបើកបរម៉ូតូ និងរថយន្តត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន យល់ពីច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ចំណែកក្រុមហ៊ុនដឹកជញ្ជូនត្រូវមានកម្មវិធីបណ្តុះបណ្តាលដល់បុគ្គលិករបស់ខ្លួនពីច្បាប់ចរាចរណ៍ ឱ្យបានទូលំទូលាយកុំពឹងផ្អែកតែទៅលើគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទៅជួយផ្សព្វផ្សាយត្ រូវជួយផ្សព្វផ្សាយទាំងអស់គ្នា មិនត្រូវបើកបរលើសល្បឿនកំណត់ និងកុំប្រជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ដើម្បីចូលរួមចំណែកកាត់បន្ថយការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។


លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នេះដែរ ក្រសួងបានចែកមួកសុវត្ថិភាពដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ បានប្រមាណ ៨០ ម៉ឺនមួក និងបានផ្សព្វផ្សាយពីច្បាប់គ្រោះថ្នាក់ចរាចរណ៍ដល់ពួកគាត់បានយល់ដឹង និងចែកចំណាំងផ្លាតដល់អ្នកបើកបរម៉ូតូ អ្នកដឹករ៉ឺម៉ក បើកបរគោយន្តសម្រាប់មើលពេលយប់បានប្រមាណ ៣ លាន ៤ សែនហើយនៅសល់ ៦០ ទៀតក្រសួងនឹងចែកបន្តបន្ទាប់ទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


