សន្តិសុខសង្គម
ឆេះផ្ទះ ៣ ខ្នង ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងមូលហេតុ
លំនៅឋានចំនួន ៣ ខ្នង ដែលស្ថិតនៅលើដីចំណីជើងភ្នំ (សំណង់អនាធិបតេយ្យ) ត្រូវបានអគ្គិភ័យឆាបឆេះជាបន្តបន្ទាប់ រាបស្មើដល់ដី ដោយមិនទាន់ដឹងមូលហេតុ។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១២ និង ៥០ នាទី ថ្ងៃត្រង់ នៅចំណុចក្រុមទី ០៣ ភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្បែរជើងភ្នំតាស្តា ដោយមានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋដែលរស់នៅលើដីចំណីភ្នំ ចំនួន ១ ករណី បណ្តាលឲ្យឆេះផ្ទះ ចំនួន ៣ ខ្នងផ្ទះ និងខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈដូចខាងក្រោម។


១.សង់ពីឈើប្រក់ស័ង្កសី ទំហំ ៣×៥ ម្ចាស់ផ្ទះ ឈ្មោះ កៅ លីន ភេទប្រុស អាយុ ៤៤ ឆ្នាំ ខូចខាតធុងបាស ០១ គ្រឿង តម្លៃ ៦០ ម៉ឺនរៀល ,ទូរទស្សន៍ ០១ គ្រឿង តម្លៃ ៣៥ ម៉ឺនរៀល និងខោអាវរបស់របរប្រើប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុង។ ២.សង់ពីឈើប្រក់ស័ង្កសី ទំហំ ៣×៥ ម្ចាស់ផ្ទះ ឈ្មោះ ឈន ឆន ភេទប្រុស អាយុ ៤២ ឆ្នាំ ឆេះប័ណ្ណក្រីក្រ ០១ សន្លឹក ,ឆេះលុយខ្មែរអស់ ៥០ ម៉ឺនរៀល ,ឆេះខោអាវនិងរបស់របរប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។ ៣.សង់ពីឈើប្រក់ស័ង្កសី ទំហំ ៣×៥ ម្ចាស់ផ្ទះ ឈ្មោះ ឡុច ស្រីពៅ ភេទស្រី អាយុ ៤៥ ឆ្នាំ ខូចខាតលុយចំនួន ១,៥០០,០០០ រៀល ,កង្ហារ ០៣ គ្រឿង និង ខោអាវរបស់ប្រើប្រាស់ក្នុងផ្ទះឆេះទាំងស្រុង។



ក្នុងនោះដែរកម្លាំងអធិការដ្ឋាននគរបាលស្រុក បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចេញប្រតិបត្តិការជួយពន្លត់ដើម្បីទប់ស្កាត់ការរាលដាលទៅផ្ទះអ្នកដទៃដោយករណីនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ហើយរហូតមកទល់និងពេលនេះ មិនទាន់មានតម្រុយណាមួយអះអាងថា វាបណ្តាលមកពីអ្វីនៅឡើយទេ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


