សន្តិសុខសង្គម
កម្មករសំណង់៣សញ្ជាតិ បើកឆាកប្រយុទ្ធគ្នា ទីបំផុតសល់អ្នករបួសជាង១០នាក់ លើសមរភូមិ
យ៉ាងហោចណាស់ក៏មានអ្នករងរបួសជាង១០នាក់ដែរ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានការបើកឆាកប្រយុទ្ធគ្នាដូចគោហ្វូង រវាងកម្មករសំណង់ ៣ សញ្ជាតិ សរុបប្រមាណជាង៥០នាក់ ដែលម្នាក់ៗប្រដាប់ដោយអាវុធ កែវ និងដបស្រា។

យោងតាមការផ្សាយរបស់គេហទំព័រ ក្នុងប្រទេសថៃ បានបញ្ជាក់ថា ហេតុការណ៍ដ៏គួរឲ្យស្រៀវឆ្អឹងខ្នងនេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទី យប់ ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងបរិវេណអគារស្នាក់នៅរបស់កម្មករសំណង់មួយកន្លែង ដែលស្នាក់នៅចម្រុះគ្នា ( ថៃ ខ្មែរ ភូមា ) ស្ថិតក្នុងឃុំបាងប្ល៉ា ស្រុកបាងព្លី ខេត្តសមុទ្រប្រាកាន ប្រទេសថៃ។
ព័ត៌មានដដែលបានបន្តថា នៅមុនពេលកើតហេតុ គឺមានកម្មករសំណង់មួយក្រុម ដែលក្នុងនោះមានខ្មែរ និងថៃ បាននាំគ្នាផឹកស៊ីលេងនៅខាងមុខបន្ទប់ស្នាក់នៅរបស់ពួកគេ ។ ខណ:ដែលពួកគេកំពុងនិយាយគ្នាលេងសើចសប្បាយ ក៏ស្រាប់តែមានកម្មករជនជាតិភូមាមួយក្រុម ដែលមិនដឹងជាចេញមកពីណា បានធ្វើការគប់ដបស្រា និងកែវ មកលើចំណោមមនុស្សដែលកំពុងផឹកស៊ី បង្កទៅជាទំនាស់និងចាប់ផ្តើមគប់ទៅវិញទៅមក ដែលនៅពេលនោះ សរុបនៅលើទីលានប្រយុទ្ធមានមនុស្សប្រមាណជាង៥០នាក់ដោយមិនដឹងមូលហេតុ។

ភ្លាមៗនោះដែរ ក្រុមតម្រួតសរុបប្រមាណ២០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ បានចូលមកបង្ក្រាបក្រុម៣សញ្ជាតិ រហូតស្ងប់ស្ងាត់ទៅវិញ ដោយបន្សល់នូវអ្នករបួសនឹងអំបែង ឈាមពេញប្រាណ ប្រមាណ ជាង១០នាក់ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ
ក្រោយពេលកើតហេតុ តម្រួតថៃបានកោះហៅអ្នកគ្រប់គ្រងអគារស្នាក់នៅ និងមេការគ្រប់គ្រងកម្មករសំណង់ ឲ្យចូលទៅបំភ្លឺជុំវិញករណីនេះ ព្រមទាំងបានធ្វើការស្រាវជ្រាវរកជនបង្កដើម្បីសាកសួរអំពីមូលហេតុ និងបញ្ជូនខ្លួនទៅតុលាការ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


