Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ១៤នាក់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន

បានផុស

នៅ

ជនសង្ស័យប្រុសស្រីចំនួន១៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​ព្រែកលៀប សហការ​ជា​មួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ធ្វើការឃាត់ខ្លួន​ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន និងដកហូតថ្នាំញៀន៣៤កញ្ចប់។​

ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង០៦​ល្ងាច​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២ ស្ថិតនៅ​ចំណុច​ដីឡូត៍​គ្មាន​លេខ ផ្លូវលំ ក្រុមទី​០៦ ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សៀម សុត្ថា​វុ​ធ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​បាន​ប្រាប់​ឱ្យដឹងថា ករណី​ចុះ​ប​ង្ក្រោ​ប​គ្រឿងញៀន​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន១៤នាក់​ក្នុងនោះ​អ្នកជួញដូរ​ថ្នាំញៀន៤​នាក់ ដកហូត​ថ្នាំញៀន​១​កញ្ចប់ អ្នកប្រើប្រាស់ ចំនួន​៧​នាក់ និង​៣​នាក់​ទៀត ពិនិត្យ​ទឹកនោម អវិជ្ជមាន ទើប​ធ្វើ​ការអប់រំ និង​ណែនាំ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផងដែរ​។ សម្រាប់​វត្ថុ​តាំង​ដកហូត​បាន​ថ្នាំញៀន ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៣៤​កញ្ចប់​ថង់​តូច​។​

ក្រោយពេល​ប្រតិបត្តិការ​ចុះបង្ក្រាប​ ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ចំនួន១១​នាក់ ត្រូវបានបញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ធ្វើការ​សាកសួរចាត់ការ​តាម​នីតិវិធី​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៦ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

Sokha Hotels

ព័ត៌មានពេញនិយម