Connect with us

សន្តិសុខសង្គម

បង្ក្រាបគ្រឿងញៀនឆ្លងដែនជិត១០គីឡូនៅព្រំប្រទល់កម្ពុជា-ឡាវ

បានផុស

នៅ

បុរសជនជាតិឡាវម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរត់ពន្ធគ្រឿងញៀនឆ្លង​ដែនចូលមកកម្ពុជា ដកហូតបានថ្នាំញៀនជិត១០គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឆ្លងដែននេះបានធ្វើឡើងកាលពី​ម៉ោង០៩និង៣០​ព្រឹក ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុចស្ពាន​ទី២ នៃ​ច្រករបៀង​ព្រំដែន​កម្ពុជា​-​ឡាវ ស្ថិតក្នុង​ភូមិ​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ដោយកម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើសគ្រឿងញៀនកា​រិ​យាល័យ​(​ក​៩ )​នៃ​ក្រសួងមហាផ្ទៃ ​សហការ​ជាមួយកម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ កម្លាំង​នគរបាល BLO កម្លាំង​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល និង​កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ៧០១ ប្រចាំ​ព្រំដែន​កម្ពុជា។

ក្នុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនជាតិឡាវម្នាក់ឈ្មោះ ភីម ម៉ាន់​ចាន់​កាន់ ភេទប្រុស អាយុ​២៤​ឆ្នាំ ដកហូតថ្នាំ​ញៀនប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន១០ ក​ញ្ទប់​ធំ មាន​ទម្ងន់​ស្មើ ៩​ពាន់ ៨៦៦,៥៦​ក្រាម ស្មើនឹង​ជិត១០​គីឡូក្រាម​។

ជនសង្ស័យ​រួមទាំង​វត្ថុតាង កំពុង​ស្ថិតក្រោម​ការសាកសួ​រ និង​ការ​រក្សាទុក ពី​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ខេត្តស្ទឹងត្រែង​ ត្រៀម​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការខេត្ត​ចាប់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម