សន្តិសុខសង្គម
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះត្រួតពិនិត្យរដ្ឋបាល ឃាត់ខ្លួនបានជនសង្ស័យនិងថ្នាំញៀនមួយចំនួន
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដឹកនាំដោយ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌ នៅរាត្រីថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៩និង០០នាទីយប់បានចុះត្រួតពិនិត្យរដ្ឋបាលគ្រឿងញៀន នៅចំណុចគោលដៅ ចំនួន០៤ខ្នងផ្ទះ នៅផ្លូវរថភ្លើង ក្រុម៧៨,៧៩,ភូមិ១៧,២២ សង្កាត់បឹងកក់ទី២ ហើយក្នុងការចុះត្រួតពិនិត្យរដ្ឋបាលនេះ កម្លាំងមានសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យនិងថ្នាំញៀនមួយចំនួនផងដែរ។

មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៩.០០នាទីយប់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដឹកនាំដោយ លោកជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ បានចុះត្រួតពិនិត្យរដ្ឋបាលគ្រឿងញៀន នៅចំនុចគោលដៅ ចំនួន០៤ខ្នងផ្ទះ នៅផ្លូវរថភ្លើង ក្រុម៧៨,៧៩,ភូមិ១៧,២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយ
ជាលទ្ធផល កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ជាក់ សែ្តង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមាន ឈ្មោះ ទៀង ខុននី ហៅ នី ភេទស្រី អាយុ២៩ឆាំ្ន ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវរថភ្លើងក្រុម៣៣ ភូមិ១០សង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក រាជធានី ភ្នំពេញ។
វត្ថុតាងដែលបានចាប់យក ( ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៤កញ្ចប់តូច ) និងទូរស័ព្ទម៉ាក LG.MP3 ពណ៌ខ្មៅស៊េរីចាស់១គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


