Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនជនជាតិថៃប្រុសស្រី២នាក់ ជាមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្មក្នុងក្រុងប៉ោយប៉ែត

បានផុស

នៅ

​ថ្នាំញៀន​ជាច្រើន​ប្រភេទ​ត្រូវជនជាតិ​ថៃប្រុស ស្រី​២​នាក់ លួចលាក់​ទុកក្នុង​បន្ទប់ ទុក​លក់​បន្ត​ជា​ទ្រង់ទ្រាយ​ធំ ក្នុង​ក្រុង​ប៉ោយប៉ែត ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន សហការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែតបាន​ចុះបង្ក្រាប និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ប្រុស ស្រី​ចំនួន​២​នាក់ រួមទាំង​វត្ថុតាង​មួយចំនួនធំ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​មួយកន្លែង ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ជំនាញ​បាន​ប្រាប់​អ្ន​យក​ព័​ត៍​មាន​ឲ្យ​ដឹងថា​ការបង្ក្រាប​ជនជាតិ​ថៃ​ប្រុស ស្រី​ចំនួន​២​នាក់​ដែល​លក់​ថ្នាំញៀន​នេះ​បាន អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​បាន​ឲ្យកម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត និង​មានការ​សម្របសម្រួល​ដោយ​លោក លឹម ប៊ុន​សុ​ភ័​ក្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ប្រតិបត្តិការ​ស្រា​ជ្រាវ ដល់ទី​តាំង​ដែល​ប្រជាពលរដ្ឋ​បាន​ផ្តល់ព័ត៌មាន ឲ្យ​ដល់​បន្ទប់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រក្សាទុក​ថ្នាំញៀន​ជាច្រើន​ប្រភេទ​ទុក​សម្រាប់​លក់ដូរ​យ៉ាងសកម្ម​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ជា ជនជាតិ​ថៃ​ចំនួន​២​នាក់​១/​ឈ្មោះ សុវណ្ណារ៉ា​ត់ សាំ​លី ( Suwannarat Sumlle) ភេទ​ស្រី អាយុ​៣២​ឆ្នាំ​ជនជាតិ ថៃ ២/​ឈ្មោះ ឆៃ​យ៉ា​ផន ភុ​ន​ធុម​(Chaiyaporn Porntum ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​ជនជាតិ​ថៃ កម្លាំង​ជំនាញ​បានធ្វើ​ការដក​ហូត​វត្ថុតាង​រួមមាន​១/​ដប​កែឆ្នៃ​សម្រាប់​ជក់​ថ្នាំញៀន​ចំនួន​៥,២/​ថ្នាំ​គ្រាប់ ពណ៌​ក្រហម​ចំនួន ១៥​ថង់​ពណ៌​ខៀវ សរុប​ចំនួន​២៩២០ គ្រាប់​,៣/​ម្សៅ​ក្រាម​ស​ថ្លា ចំនួន​១០៣​ថង់ ,៤/​សំបក​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន​, ៥/​កូនជញ្ជីង​ចំនួន​១,​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​,​ដែកកេះ​មួយចំនួន​។​

មន្ត្រី​ជំនាញ​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​ជនសង្ស័យ​ទាំង​២​នាក់ កម្លាំង​នគរបាល​ជំនាញ​កំពុង​សាកសួរ​ចម្លើយ ដើម្បី​រក​អ្នកពាក់ព័ន្ធ​បន្ថែមទៀត​និង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ចាត់ការ​ទៅតាម​ច្បាប់ ៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១២ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម