សន្តិសុខសង្គម
ទំនងបើកបរទាំងងងុយ ក្រឡាប់បុករបាំងទ្រូងផ្លូវខ្ទេចខ្ទី និងចាក់ស្វាយពេញផ្លូវ
បាត់ដំបង ៖ របាំងទ្រូងផ្លូវជាច្រើនផ្ទាំង ត្រូវបានបាក់ខ្ទេចខ្ទី និងបង្កឲ្យមានមនុស្សម្នាក់រងរបួស ខណៈដែលមានរថយន្តដឹកផ្លែស្វាយមួយគ្រឿង បើកបរក្នុងល្បឿនលឿន ហើយទំនងជាងងុយក៏បានក្រឡាប់តែម្តង។

ករណីនេះ បានកើតឡើងនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៤ និង ៥០នាទី ទៀបភ្លឺ លើ កំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បង្កដោយរថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ព៌ណស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-1659 បើកបរដោយឈ្មោះ ថោង សុភ័ណ្ឌ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ហេតុការណ៍ខាងលើនេះ បានបង្កអោយខ្ទេចខ្ទី រនាំងដែកទ្រូងផ្លូវចំនួន៥ផ្ទាំង ដោយរថយន្តនេះបាន ធ្វើដំណើរក្នុងទិសដៅ ពីភ្នំពេញទៅព្រំដែនថៃ ក្នុងល្បឿនលឿន ដោយមានបំណងដឹកផ្លែស្វាយទៅឲ្យម៉ូតដែលរង់ចាំនៅព្រំដែនថៃ លុះពេលដល់ចំណុចកើតហេតុ ទំនងជាអ្នកបើកបរងងុយដេក ទើបធ្វើអោយរេចង្កូតទៅបុកខឿនទ្រូងផ្លូវនិងរនាំងដែក បណ្តាលអោយរថយន្តក្រឡាប់នៅលើទ្រូងផ្លូវតែម្តង។

បច្ចុប្បន្នរថយន្តនេះ ត្រូវបានប្រគល់ទៅអោយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តហើយ ក្នុងការអនុវត្តតាមផ្លូវច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


