សន្តិសុខសង្គម
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ប្រាប់អាជ្ញាធរ ឱ្យទប់ស្កាត់ភ្លាមៗ រាល់ការបំផ្លាញសំណង់បុរាណ និងបុរាណដ្ឋាន
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋានទាំងអស់ ត្រូវចូលរួមទប់ស្កាត់ និងបង្ក្រាបបានភ្លាមៗ នូវរាល់បទល្មើសបំផ្លាញសំណង់បុរាណ និងបុរាណដ្ឋាន ដែលកំពុងកើតឡើងស្ទើររាល់ថ្ងៃ នៅទូទាំងប្រទេស។

ថ្លែងក្នុងទិវាវប្បធម៌ជាតិ លើកទី២៤ ឆ្នាំ២០២២ នៅសាលសន្និសីទចតុមុខ នៅព្រឹកថ្ងៃទី៣មីនា លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ អាចប្រកបដោយចីរភាពទៅបាន គឺអាស្រ័យដោយមានការ ចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប ពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមានមរតកវប្បធម៌ស្ថិតនៅ។

លោកជំទាវ បានបន្តថា« ក្នុងន័យនេះ ខ្ញុំក៏ស្នើសុំអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋានទាំងអស់ ត្រូវចូលរួមទប់ស្កាត់និងបង្ក្រាបបានភ្លាមៗនូវរាល់បទល្មើសបំផ្លាញសំណង់បុរាណនិងបុរាណដ្ឋានដែលកំពុងកើតឡើងស្ទើររាល់ថ្ងៃ នៅទូទាំងប្រទេស»។
លោកជំទាវបានបន្តទៀតថា ការថែរក្សាការពារតឹកតាងប្រវត្តិសាស្ត្រនិងវប្បធម៌អាចទទួលបានជោគជ័យ និងមាននិរន្តរភាពទៅបាន គឺតម្រូវឱ្យមានការចូលរួមគាំទ្រ និងជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋានទាំងអស់ពិសេសអាជ្ញាធរ ដែនដីនិងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ។

លោកជំទាវបានបន្ថែមថា ទោះបីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើការផ្សព្វផ្សាយច្រើនអំពីសារៈសំខាន់នៃវប្បធម៌និងគោលការណ៍ច្បាប់ពាក់ព័ន្ធបទល្មើសបុរាណ ដ្ឋានយ៉ាងណាក្តី សូមស្នើក្រសួងធ្វើការងារនេះ បន្តទៀតឱ្យបានជាប់លាប់ដូចភ្លៀងរលឹម ពិសេសក្នុង ចំណោមព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ យុវជន និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌវប្បធម៌ ព្រម ទាំងត្រូវរៀបចំឱ្យមានផែនទីហានិភ័យនៃសំណង់បុរាណទាំងអស់ ដើម្បីងាយស្រួលគ្រប់គ្រងនិងធ្វើអន្តរាគមន៍ ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់លើសំណង់បុរាណដែលមានភាពទ្រុឌទ្រោមខ្លាំង ហើយក្រសួងត្រូវ ដោះស្រាយបញ្ហាឱ្យអស់លទ្ធភាពនិងគ្រប់មធ្យោ បាយដែលមាន ដោយប្រើប្រាស់គ្រប់វិធានការទាំងអស់ដើម្បី ទប់ស្កាត់និងបង្ក្រាបបទល្មើសតមបុរាណដ្ឋាន រួមទាំងវិធានការផ្លូវច្បាប់ផងដែរ។

ទន្ទឹមនឹងនេះ លោកជំទាវ បានណែនាំដល់ក្រសួងវប្បធម៌ត្រូវសិក្សាអំពីកាលានុវត្តភាពថ្មីៗ ដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌កម្ពុជា ដូចជា ឥរិយាបថរបស់ ប្រជាជនខ្មែរលើការថត Pre-Wedding នៅតាមបុរាណដ្ឋានវប្បធម៌ ពិសេសនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដោយជំរុញនិងសហការជាមួយវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយនិងការរៀបចំស្លៀកពាក់ឱ្យ បានសមរម្យនិងត្រឹមត្រូវតាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ។
លោកជំទាវ បានអំពាវនាវដល់សប្បុរសជនទាំងនៅក្នុង និងក្រៅប្រទេសទាំងអស់ សូមចូលរួមឱ្យបានកាន់តែសកម្មឡើងថែមទៀត តាមរយៈការបរិច្ចាគធនធានថវិកា ផ្ទាល់ខ្លួន ដើម្បីជួយអភិរក្សប្រាសាទបុរាណខ្មែរ សំណង់បុរាណក៏ដូចជាគម្រោងវប្បធម៌ផ្សេងៗដទៃទៀតព្រោះថាសកម្មភាពនេះ មិនត្រឹមតែជាបុណ្យកុសលនោះឡើយ តែ ក៏ជាតម្រូល្អសម្រាប់សង្គមជាតិយើងផងដែរ៕
អត្ថបទ : សំអឿន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


