សន្តិសុខសង្គម
បង្ក្រាបគ្រឿងញៀន៣គោយន្ដបម្រុងឆ្លងដែនចូលកម្ពុជា ជាប់ព្រំដែនខេត្តស្ទឹងត្រែង
កម្លាំងយោធាការពារព្រំដែនឡាវ ប្រចាំការជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជាក្នុងខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាប និងរឹបអូសបានគ្រឿងញៀន ៣២បេ ស្មើនឹង៦៤០ដុំ ប្រមាណជា៦០០គីឡូក្រាម ដែលក្រុមឧក្រិដ្ឋជនគ្រឿងញៀនគ្រោងនាំចូលពីប្រទេសឡាវ ចូលមកក្នុងប្រទេសកម្ពុជា។

សេចក្តីរាយការណ៍ពីច្រកទ្វារអន្តរជាតិត្រពាំងក្រៀលកម្ពុជា-ណងណុកខៀនឡាវ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាប និងរឹបអូសគ្រឿងញៀន ដ៏ច្រើននេះ បានធ្វើឡើងនៅម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវខ្សែភ្លើង ហួសប៉ុស្តិ៍ចាស់ដុងក្រឡ នៅតាមខ្សែបន្ទាត់ព្រំដែន ខេត្តស្ទឹងត្រែងកម្ពុជា និងខេត្តចម្ប៉ាសាក់ឡាវ។
មន្ត្រីនគរបាល BLO ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀលកម្ពុជា បានប្រាប់ឲ្យដឹងថា គ្រឿងញៀនដែលទាហានឡាវចាប់បាននោះ គឺជាថ្នាំញៀនប្រភេទ (ខេ K) ត្រូវបានគេវិចខ្ចប់ក្នុងថង់ផ្លាស្ទិកពណ៌បៃតង និងច្រកក្នុងបេការ៉ុងពណ៌បៃតងដូចគ្នា។ ហើយថ្នាំញៀនទាំងនេះ ត្រូវបានគេដឹកជញ្ជូនតាមគោយន្តកន្ត្រៃចំនួន៣គោយន្ត គ្រោងនាំចូលមកក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានបង្ក្រាប គ្រាដែលកម្លាំងយោធា និងប៉ូលិសឡាវ ដើរល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីទប់ស្កាត់ការនាំចូល និងនាំចេញនូវទំនិញឆ្លងដែនគេចពន្ធគ្រប់ប្រភេទ ពិសេស រថយន្តចង្កូតស្តាំគេចពន្ធពន្ធ ពីឡាវចូលមកកម្ពុជា និងពីកម្ពុជា ចូលទៅក្នុងទឹកដីឡាវ។

មន្ត្រីនគរបាល BLO កម្ពុជា បានឲ្យដឹងទៀតថា វត្ថុតាងបទល្មើសដែលកម្លាំងសមត្ថកិច្ចព្រំដែនឡាវបង្ក្រាប និងរឹបអូសបានក្នុងពេលនោះ គឺជាថ្នាំញៀនប្រភេទខេ ចំនួន ៣២បេ ស្នើនឹង ៦៤០ដុំ បើតាមការប៉ានប្រមាណ មានមិនតិចជាង ៦០០គីឡូក្រាមនោះទេ និងគោយន្តកន្ត្រៃ ៣គ្រឿង ដែលជាមធ្យោបាយបម្រើឲ្យការដឹកជញ្ជូន វត្ថុតាងបទល្មើសគ្រឿងញៀនឆ្លងដែន។ ដោយឡែក ក្រុមឧក្រិដ្ឋជនបានរត់ចូលព្រៃគេចខ្លួនបាត់អស់ទាំងយប់។

ក្រោយការបង្ក្រាប និងរឹបអូសបានគ្រឿងញៀនទាំង៦៤០ដុំ រួមទាំងគោយន្តកន្ត្រៃ៣គ្រឿង ត្រូវបាននាំយកមករក្សាទុកនៅប៉ុស្តិ៍ប្រចាំការ ក្នុងទឹកដីឡាវ ជាប់ព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


