Connect with us

សន្តិសុខសង្គម

ប្រភព​ទម្លាយ​តម្លៃ​មេខ្យល់​ ទារ​ពីពលករ​ឆ្លង​ដែន​ខុស​ច្បាប់​​ទៅ​ថៃ​

បានផុស

នៅ

បន្ន្ទាយមានជ័យ៖ មហាជនចេះតែមានការងឿង​ឆ្ងល់ថា សម័យកូវិដមិនថាសមត្ថកិច្ចខ្មែរឬសមត្ថកិច្ចថៃសុទ្ធតែរិតបន្តឹងលើការឆ្លងដែនខុសច្បាប់ ដោយដាក់ពង្រាយកងកម្លាំងតាមព្រំដែននិងមិនមានការបើកច្រកតំបន់ឬអន្តរជាតិ​ឲ្យ​ឆ្លងកាត់ឡើយ តែពលករខែ្មរតាមរយះមេខ្យល់នៅតែអាចឆ្លងដែនដោយខុស​ច្បាប់ចូលទៅ​ទឹក​ដីថៃបាន។

ជាក់ស្តែងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២វេលាម៉ោង១០:០០នាទី សមត្ថកិច្ចកម្ពុជានៃស្រុកម៉ាឡៃបានទទួលពត៌មានពីទាហានព្រាន (ឈុតខ្មៅថៃ) កងអនុសេនាធំលេខ១៣០៥ ឈរជើងទល់មុខភូមិសាស្ដ្រប៉ុស្ដិ៍ក្បាលទំនប់​ទទូលខុសត្រូវនៅ​វេលាម៉ោង ០៤និង០០នាទី ថ្ងៃទី ២១ មេសា ឆ្នាំ​២០២២ បានទប់ស្កាត់ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ៣១ នាក់ ស្រី​ ១៤ ​នាក់ លួចឆ្លងដែនខុសច្បាប់នៅចំណុចភូមិគុតហុីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខកងអនុសេនា​ធំទាហានសឹករងម៉ាឡៃ ស្ថិតភូមិបន្ទាយទី២ ឃុំអូរសំព័រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងនឹងការឆ្លងដែននេះ មានប្រភពខ្លះនិយាយថា ចំពោះការឆ្លងដែនចេញទៅថៃ លុះត្រាតែមានមេខ្យល់នាំដោយបច្ចុប្បន្នតាមការ​ឲ្យ​ដឹងពីពលករខ្មែរដែលថៃចាប់បញ្ជូនមកវិញកន្លងមកបានអោយដឹងថា ចាប់តាំងពីមានការរិតបន្តឹងតាមព្រំដែនក្នុងសម័យកូវីដ​ការចេញទៅថៃដោយខុសច្បាប់តាមរយះមេខ្យល់ ត្រូវចំណាយលុយអោយមេខ្យល់ពី ៥ ពាន់បាតទៅ ៨ ពាន់បាត។ ខុសពីមុនសម័យកូវិដមួយនាក់មេខ្យល់យកតែ ៣ពាន់បាតទៅ ៥ ពាន់បាតតែប៉ុណ្ណោះ

បើ​តាម​ប្រភព​បាន​ទម្លាយប​ន្ត​​ថា ការនាំពលករខ្មែរចេញពីសំណាក់មេខ្យល់បើពុំមានការបើកភ្លើងខៀវពីសមត្ថកិច្ចនៅតាមព្រំដែនទេ គឺមិនងាយគេចផុតពីការបង្រ្កាបរបស់សមត្ថកិច្ចទាំងសងខាងបានឡើយ។

ជុំវិញបញ្ហានេះ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរនគរបាលការពារព្រំដែន៨១៥ ក៍ដូចជាយោធាដែលទទួលខុសត្រូវជួរមុខនៃស្រុកម៉ាឡៃបានអោយដឹងថា សមត្ថកិច្ច​បាន​ខិតខំប្រឹង​ប្រែងទាំងយប់ទាំងថ្ងៃហាលភ្លៀងខ្យល់ ដើម្បីការពារទប់ស្កាត់បទល្មើសព្រំដែន ជាពិសេសការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ពីសំណាក់ពលករខ្មែរតាមបញ្ជាថ្នាក់ដឹកនាំ។

ដោយសារ​ព្រំដែនមិនមានរបង កម្លាំងឈរជើងការពារ​ពី​កន្លែងមួយទៅមួយទៀតឆ្ងាយពីគ្នា។ ពលករក៍ដូចជាមេខ្យល់ឥឡូវទាក់ទងគ្នាតាមទូរស័ព្ទមុននឹងឆ្លងដែន ហើយក៏​មានការឃ្លាំមើលសមត្ថកិច្ចនិងទីតាំងទាល់តែស្ងាត់ឬចន្លោះប្រហោងពីការត្រួកពិនិត្យនឹងនាំចេញភ្លាម។ យ៉ាងណា​សមត្ថកិច្ចក៏​បាន​ស្រាវជ្រាវទប់ស្កាតជានិច្ចនិងចាប់បានជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃ៕

អត្ថបទ៖ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម