Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ព្រំដែន​កម្ពុជា-ថៃ ជួបគ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​និង​សហការ​ទប់ស្កាត់​ពលក​រ​លួច​ឆ្លងដែន​ខុសច្បាប់

បានផុស

នៅ

បន្ទាយមានជ័យ​ ៖​ ខណៈ​ដែល​ធម្មតា​ពេល​ចូលឆ្នាំ​រួច​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​តែង​ត្រឡប់​ឆ្លង​ដែល​ទៅ​ធ្វើ​ការ​វិញ​។​ សមត្ថកិច្ច​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ នៃ​ប៉ុស្តិ៍​ភ្នំ​ប្រាក់​ក្នុងភូមិ​សាស្ត្រ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​បាន​ជួប​ពិភាក្សា​គ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​សហការ​ទប់ស្កាត់​ពលក​រ​លួច​ឆ្លងដែន​ខុសច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​របស់​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​បាន​ឲ្យ​ដឹងថា​ថ្ងៃទី ២១ ខែ មេសា ឆ្នាំ​២០២២ វេលា​ម៉ោង​០៩:១០​នាទី​កម្លាំង​នគរបាល ប៉ុស្តិ៍​ភ្នំ​ប្រាក់ ចំនួន ០៥ នាក់ ​ដឹកនាំ​ដោយ​លោក​ព្រិន្ទបាលឯក បូ សុខា នាយរង​ប៉ុស្តិ៍ សហការ​ជាមួយ អង្គភាព​ពាក់ព័ន្ធ ជួបពិភាក្សា​ការងារ​ជាមួយ​ភាគី​ថៃ នៅ​ចំណុច គោលដៅ​បឹង​ព្រីង នៃ​ប៉ុស្តិ៍​ភ្នំ​ប្រា​ក់ដោយ​ភាគី​កម្ពុជា​សរុប​ចំនួន ១០​នាក់​។ ​ដោយឡែក​ភាគី​ថៃ​*​សរុប​ចំនួន ០៧ នាក់​រួមមាន​កម្លាំង​ទាហាន​ឈុតខ្មៅ​ចំនួន​០៧​នាក់​ដឹកនាំ​ដោយ​ ​លោក អ​/​ត្រី អា​ឌី​ឡិ​ក ចិក​ស៊ុន មេបញ្ជាការរង​ក​.​អ​.​ធ​១២០២​។

ភាគី​ទាំង​ពីរបាន​ជួបពិភាក្សា​ការងារ​ពាក់​ព័​ន្ធ​ខ្លឹម​លើ​កិច្ចពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​កម្ពុជា​និង​ភាគី​ថៃ​និង​កិច្ចសហការ​ទប់ស្កាត់​ព​លករ​លួច​ឆ្លងដែន​ខុសច្បាប់ និង​ចូលរួម​ទប់ស្កាត់​ការរីក​រាល​ជំងឺ​កូ​វីដ​-១៩៕

ដោយ ៖ អែបពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម