សន្តិសុខសង្គម
ប្តីកាប់ប្រពន្ធវ័យ ៦៩ឆ្នាំ ៤ពូថៅ ហើយរត់គេច ត្រូវសមត្ថកិច្ច ចាប់បាន ៣ ម៉ោងក្រោយ
ជនសង្ស័យជាប្ដីបានកាប់ជនស្ត្រីជនរងគ្រោះជាច្រើនពូថៅ បណ្ដាលឱ្យរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនបាត់។ ប៉ុន្តែនៅទីបំផុត ជាង ៣ម៉ោងក្រោយ ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មដ៏សាហាវនេះ។

លោកអនុសេនីយឯក សៀក សោភា នាយការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថ ខេត្តសៀមរាប បានឱ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្ត ទើបកម្លាំងជំនាញព្រហ្មទណ្ឌនៅកងរាជអាវុធហត្ថខេត្ត ចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនដៃដល់បានក្នុងរយៈពេលជាង ៣ម៉ោងប៉ុណ្ណោះ។

លោកបន្តថា ករណីនេះ បានកើតឡើងនៅវេលាម៉ោង ០៨ និង ៣០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ មានករណីឃាតកម្ម (អតីតប្តីយកពូថៅកាប់ប្រពន្ធ) កើតមាននៅចំណុចភូមិវខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បង្កដោយប្តីឈ្មោះ ទូច សុខា ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិដូរតន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានយកពូថៅកាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ លី ហឿន អាយុ៦៩ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។

លោកបន្ថែមថា ជនរងគ្រោះរបួសនៅត្រង់ក្បាលចំនួន០៤ពូថៅ លើថ្ងាស២ពូថៅ និងចំពីលើក្បាល០២ពូថៅ របួសធ្ងន់យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
លោកបញ្ជាក់ថា ក្រោយពីកាប់ប្រពន្ធរួច ជនបង្កខាងលើបានជិះម៉ូតូគេចខ្លួនដោយបានយកពូថៅទៅជាមួយ ធ្វើដំណើរដល់ស្រុកក្រឡាញ់ ត្រូវកម្លាំងអាវុធហត្ថស្រុកក្រឡាញ់ និងកម្លាំងអាវុធហត្ថខេត្តបានដេញតាមមុខសញ្ញា រហូតឃាត់ខ្លួនបាន។

លោកបញ្ជាក់ថា តាមការសួរនាំ មូលហេតុមកពីប្តីប្រពន្ធខាងលើរស់មិនចុះសម្រុងគ្នា តែងតែមានទំនាស់ពាក្យសម្ដីជាញឹកញាប់។
បច្ចុប្បន្ន កម្លាំងអាវុធហត្ថខេត្តសៀមរាប កំពុងរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យខាងលើទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


