សន្តិសុខសង្គម
ព័ត៌មានបន្ថែម ករណីអគ្គិភ័យនៅក្រុងព្រះសីហនុ
សំណង់អគារមួយកន្លែងដែលម្ចាស់ទុកចោលមិនដំណើរការត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្តាលអាធ្រាត្រ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ។ បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតមានឡើងវេលាម៉ោង៣និង៣០នាទីយប់ទៀបភ្លឺ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចជិតរង្វង់មូលតោពីរ (ក្បែរធនាគារ ABA) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ពេលនេះគេមិនទាន់ដឹងថា ករណីគ្រោះអគ្គិភ័យនេះបង្កឡើងដោយសារអ្វីនៅឡើយទេ ព្រោះថាអគារនេះម្ចាស់បានទុកចោលមិនដំណើរការ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការបាញ់ទឹកពន្លត់ភ្លើងនេះ បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យសរុបចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១០ឡាន ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ កងរាជអាវុធហត្ថ ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៣ឡាន។ រថយន្តពន្លត់អគ្គិភ័យនគរបាល ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥ឡាន។ រថយន្តពន្លត់អគិគីភ័យ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន។

ក្នុងប្រតិបត្តិការបាញ់ទឹកពន្លត់ភ្លើងនេះ កម្លាំងសមត្ថកិច្ចបានប្រើពេលអស់រយៈពេល២ម៉ោង ដោយភ្លើងបានរលត់ទាំងស្រុងនៅម៉ោង៥កន្លះព្រឹកផងដែរ។ សមត្ថកិច្ចបាននិយាយថា ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុដែលបង្ករឲ្យកើតមានគ្រោះអគ្គិភ័យនេះ ដោយឡែកចំពោះទ្រព្យសប្បត្តិដែលខូចខាតមិនទាន់ដឹងដែរ៕
អត្ថបទ៖ ស៊ុយ ចាន់ធា




-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


