សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នងទាំងស្រុងកាលពីយប់មិញនៅខេត្តកណ្ដាល
ផ្ទះឈើប្រក់ស័ង្កសីមួយខ្នងទំហំ ០៦× ០៩ មែត្រ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅខូចខាតអស់ទាំងស្រុង ខណៈដែលឪពុកម្ដាយមិននៅត្រូវកូនបង្កើតដែលប្រើប្រាស់គ្រឿងញៀនដុតបំផ្លាញចោល។
ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ សុខ រិទ្ធ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ គា ហេង អាយុ៥២ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីររស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (ពេលកើតហេតុម្ចាស់ផ្ទះនៅភ្នំពេញ)។ ចំណែកជនបង្កត្រូវជាកូនបង្កើតរបស់ជនរងគ្រោះមានឈ្មោះ រិទ្ធ សុភាព ភេទប្រុស អាយុ៣១ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន)។

ក្នុងរបាយការណ៍បន្ថែមថា ករណីអគ្គិភ័យនេះបណ្ដាលឲ្យខូចខាតផ្ទះមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសីទំហំ ០៦× ០៩ មែត្រ និងសម្ភារៈមួយចំនួន។ ក្នុងករណីអគ្គិភ័យនេះ កម្លាំងនគរបាលស្រុកលើកដែក សហការណ៍ជាមួយកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើរ០៨ម៉ែត្រគូប ទើបរលត់ជាស្ថាពរនៅវេលាម៉ោង១១និង២០ នាទីយប់ ថ្ងៃខែឆ្នាំដដែល។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងគ្រោះអគ្គិភ័យនេះមិនបណ្ដាលឲ្យមានអ្នករងរបួស ឬបាត់បង់ជីវិតនោះទេ៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


