សន្តិសុខសង្គម
រថយន្តកុងតឺន័រវៀតណាមកំពុងសម្រុកដឹកជញ្ជូនផ្លែទុរេនឆ្លងកាត់កម្ពុជាចេញទៅថៃតាមច្រករបៀង
រថយន្តកុងតឺន័ររបស់វៀតណាមកំពុងសម្រុកដឹកផ្លែទុរេន និងផ្លែក្រូចថ្លុងរបស់ខ្លួនចេញតាមច្រករបៀងមួយចំនួនក្នុងខេត្តបាត់ដំបងចូលទៅប្រទេសថៃដែលធ្វើឱ្យមជ្ឈដ្ឋាននានាមានការពិចារណាខុសៗគ្នា។

ចាប់ពីចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២២ នេះ គេសង្គេតឃើញថា ផ្លែឈើរបស់វៀតណាមកំពុងធ្វើចរាចរយ៉ាងគគ្រឹកគគ្រេងដោយបានឆ្លងកាត់ប្រទេសកម្ពុជាចេញតាមច្រករបៀងមួយចំនួន ចូលទៅក្នុងប្រទេសថៃយ៉ាងស្ងៀមស្ងាត់ ដែលគេមិនដឹងថា តើផ្លែឈើទាំងនេះត្រូវបន្តទៅប្រទេសផ្សេងទៀត ឬក៏ជាវិធីសាស្ត្រដើម្បីត្រឡប់ថយក្រោយនោះឡើយ។
បើតាមប្រភពច្បាស់ការណ៍បានបញ្ជាក់ថា មួយរយៈនេះមានរថយន្តកុងតឺន័រដែលពាក់ស្លាកលេខវៀតណាមចេញចូលរាល់ថ្ងៃទៅកាន់ស្រុកចំនួន៣ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ គឺមានស្រុក សំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ដែលរថយន្តទាំងនោះមានដឹកផ្លែធុរេន និងផ្លែក្រូចថ្លុង ដែលបានចូលសំចតដល់ក្បែមាត់អូរដើម្បីឱ្យកម្មករ លី និងជញ្ជូនកេះផ្លែឈើទាំងនោះឆ្លងអូរចូលទៅក្នុងទឹកដីថៃយ៉ាងរលូន បើទោះបីជានៅតាមច្រករបៀងទាំងនោះមានកម្លាំងវរៈព្រំដែន កម្លាំងសឹករង និងកម្លាំំងសមត្ថកិច្ចចម្រុះនៅឈរជើងត្រៀបត្រាយ៉ាងណាក៏ដោយ។

លោក ម៉ុង សុី មេបញ្ជាការវរៈ ៨១៧ ដែលបានដាក់កម្លាំងឈរជើងនៅច្រកផ្សារចាស់ ក្នុងភូមិឈើទាល ឃុំសិរីមានជ័ ស្រុកសំពៅលូន ដែលជាច្រករថយន្តនេះចេញទំនិញបានបញ្ជាក់ថា លោកមិនដឹងរឿងនេះទេដោយឱ្យសួរទៅខាងសឹករង និងលោកអភិបាលស្រុកដោយឡែកលោក ឈឹម សំណាង មេបញ្ជាការសឹករងស្រុកបាននិយាយថា ផ្លែឈើទាំងនះអាចបន្តទៅកាន់ប្រទេសចិនដែលត្រូវឆ្លងកាត់កម្ពុជា និងថៃ។

ចំណែកលោកអភិបាលស្រុកសំពៅលូន លោក ហម សំខាន់ បានអះអាងថា រឿងការនាំផ្លែឈើចេញតាមច្រករបៀងខាងលើនេះ លោកមិនទាន់ទទួលបានសេចក្តីរាយការណ៍នៅឡើយទេ និយាយរួមគឺលោកមិនបានដឹងទាល់តែសោះ។
បើតាមប្រភពក្រៅផ្លូវការបានបង្ហើបថា ជួនការផ្លែធុរឹនទាំងនេះ អាចវិលត្រឡប់ថយក្រោយចូលមកកម្ពុជាវិញ បន្ទាប់ពីគេយកទៅកែកុនដាក់កេះកែប្រែជារបស់ថៃវិញរួចមក តែធាតុពិតជារបស់វៀតណាមសោះក៏អាចថាបានដែរ ហើយការត្រួតពិនិត្យរបស់កម្លាំងដែលឈរជើងនៅតាមបណ្តាច្រករបៀងអាចសើមមាត់រាល់ថ្ងៃផងដែរ៕

អត្ថបទ៖ សោ និយមរ័ត្ន
-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៧ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា៥ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


