ព័ត៌មានជាតិ
លែងពិបាកដើរលើផ្លូវភក់ជ្រាំទៀតហើយ! រដ្ឋបាលខេត្តបាត់ដំបង ផ្ដល់ផ្លូវបេតុង ១ ខ្សែ ចាប់ពីផ្សារពោធិវង្សដល់រង្វង់មូលពោធិ៍ម៉ស្រី ពលរដ្ឋត្រេកអរក្រៃលែង
ផ្លូវ ១ ខ្សែ ដែលធ្លាប់តែមានជង្ហុក ភក់ជ្រាំ ពិបាកក្នុងការធ្វើដំណើរនោះ ពេលនេះ រដ្ឋបាលខេត្តបាត់ដំបង បានដាក់ក្រុមការងារជំនាញ ចុះធ្វើការឈូសឆាយ និង ចាក់បេតុងជាបណ្ដើរៗ ហើយ។ ក្នុងនោះ ដោយពេលនេះជារដូវវស្សា ក្រុមការងារ កំពុងសម្រុកធ្វើការយ៉ាងញាប់ដៃញាប់ជើង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។


លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាក់ថា ផ្លូវ ១ ខ្សែនេះ តភ្ជាប់ពីផ្សារពោធិវង្សទៅទល់នឹងរង្វង់មូលពោធិ៍ម៉ស្រី ដោយបន្តភ្ជាប់ជាមួយផ្លូវភ្លោះទៅកាន់រមណីយដ្ឋាន ប្រាសាទឯកភ្នំ ដែលជាតំបន់ភ្ញៀវទេសចរទៅកម្សាន្តនៅទីនោះរាល់ពេលមានពិធីបុណ្យទានម្ដងៗ។


លោកប្រធានមន្ទីរ បន្ថែមថា ផ្លូវបេតុង ១ ខ្សែនេះ គឺជាគម្រោងរបស់ខេត្ត ដោយប្រគល់នាទីឲ្យក្រុមការងាររបស់លោកឧកញ៉ា ទុយ គី ជាអ្នកស្ថាបនាបើកផ្លូវនេះមានទទឹង ៨ ម៉ែត្រ និង បណ្ដោយ ជាង ២.០០០ ម៉ែត្រ បើកភ្ជាប់ពីក្បែរវត្តពោធិវង្ស ទៅទល់នឹងរង្វង់មូលពោធិ៍ម៉ស្រី ហើយបន្តភ្ជាប់ជាមួយនឹងផ្លូវភ្លោះទៅកាន់ប្រាសាទឯកភ្នំតែម្ដង។

បើគិតមកទល់នឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ នេះ ការស្ថាបនាផ្លូវបេតុង ១ ខ្សែនេះ បានប្រមាណ ៣៥% ហើយ ដោយក្រុមការងារកំពុងបន្តយ៉ាងសកម្ម ដើម្បីឲ្យសម្រេចបានក្នុងពេលឆាប់ៗ ខាងមុខនេះ និង ប្រគល់ឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការប្រើប្រាស់។ កន្លងមក ផ្លូវនេះមានលក្ខណៈតូចចង្អៀត និង ជង្ហុកជាច្រើន ពិបាកធ្វើដំណើរ តែនៅពេលនេះ ប្រជាពលរដ្ឋហាក់មានអារម្មណ៍រីករាយសប្បាយចិត្ត ក្រោយពីផ្លូវបេតុងនេះលេចចេញជារូបរាងរួចមក៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


