សន្តិសុខសង្គម
សង្ស័យខ្យល់គរ ប្រទះឃើញយុវជនម្នាក់ ដេកស្លាប់លើភ្លឺស្រែ
យុវជនម្នាក់ ត្រូវបានប្រជាកសិករប្រទះឃើញដេកស្លាប់នៅលើភ្លឺស្រែ ក្រោយមកទើបមានការសន្និដ្ឋានថា អាចកើតខ្យល់គរ។

ការប្រទះឃើញ និងឈានដល់ការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២២ ស្ថិតនៅចំណុចទួលសំរោង ភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ករណីមនុស្សដេកស្លាប់បង្កការភ្ញាក់ផ្អើលនេះ ជនរងគ្រោះមានឈ្មោះ ហ៊ុល ជឿន ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនរងគ្រោះ បានទៅរស់នៅក្នុងតំបន់ខាងលើ ដើម្បីស៊ីឈ្នួលធ្វើស្រែឲ្យគេ។

ក្រោយមានការភ្ញាក់ផ្អើលរួចមក សមត្ថកិច្ច ក៏បានចុះទៅពិនិត្យ ព្រមទាំងធ្វើការសន្និដ្ឋានថា ជនរងគ្រោះ អាចស្លាប់ដោយសារកើតខ្យល់គរ ព្រោះលើខ្លួនប្រាណគ្មានស្លាកស្នាមណាដែលបញ្ជាក់ថា ជាអំពើឃាតកម្មឡើយ។
បច្ចុប្បន្ន សព ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


