សន្តិសុខសង្គម
ឃាត់ខ្លួនបុគ្គលិកធនាគារមហានគរចេញស្អែកស្អុយទឹកប្រាក់ជាង ៣០ ម៉ឺនដុល្លារ
កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលសហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយបានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនចេញដោយលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកណ្ដាល និងបានធ្វើការឃាត់ខ្លួនបុគ្គលិកធនាគារមហានគរម្នាក់ពីបទរំលោភលើទំនុចចិត្ត នូវទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ។

ការរំលោភលើទំនុកចិត្ត និងចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់បានកើតឡើងកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង៣០នាទី នៅចំណុច ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បុរសជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ២០២២ នៅចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
បុរសជនរងគ្រោះចំនួន ២នាក់ ទី១ឈ្មោះ ជា វិយូលី អាយុ៣៤ឆ្នាំ ទី២ឈ្មោះ ដារិទ្ធិ សេងហួរ អាយុ២៧ឆ្នាំទាំងពីរនាក់មានទីលំនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បុរសជនសង្ស័យឈ្មោះ នី ដាណេត អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារមហានគរ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ផលប៉ះពាល់ និងការខូចខាតទឹកប្រាក់ចំនួន ៣៥០,០០០ដុល្លារ (សាមសិបប្រាំម៉ឺនដុល្លារ)។ បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ ឆៃ យ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


