សន្តិសុខសង្គម
សាលាឧទ្ធរណ៍តម្កល់ទោសឲ្យជនរំលោភបំពានលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិតជាប់ពន្ធនាគារដដែល
ប្រភពព័ត៌មានពីសាលាឧទ្ធរណ៍បានឲ្យដឹងនាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ក្រុមប្រឹក្សាជំនុំជំរះសាលាឧទ្ធរណ៍បានសម្រេចតម្កល់អោយជនជាប់ចោទម្នាក់លើបទល្មើសរំលោភលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត មានទោសជាប់ពន្ធនាគារដដែល និងបើកផ្លូវប្ដឹងសារទុក្ខតាមកំណត់ច្បាប់។

ប្រភពបន្តថា ជនជាប់ចោទដែលតុលាការខេត្តកណ្ដាល និងសាលាឧទ្ធរណ៍ផ្ដន្ទាទោសនេះឈ្មោះ ថាច់ ថង ភេទប្រុសអាយុ៥១ឆ្នាំ មានទីលំនៅមុនពេលចាប់ខ្លួនផ្ទលេខ ២៤១ K ផ្លូវលេខ៦២ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ នេះបើយោងតាមដីកាបង្គាប់អោយចាប់ខ្លួន ១៧២ ដកបចខ/២២ ចុំថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ របស់លោកចៅក្រម រស់ ផុនចាន់និមល ចៅក្រមជំនុំជំរះសាលាដំបូងខេត្តកណ្ដាល ។
ដីកាបង្គាប់អោយចាប់ខ្លួននេះបានបញ្ជាក់ថា ឈ្មោះ ថាច់ ថង ត្រូវបានផ្ដន្ទាទោសកំណត់អោយជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និង៦ខែ ពីបទ « ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត ប្រព្រឹត្តនៅភូមិអន្លង់ស្លែង ឃុំសំបូរមាស ស្រុកមុខកំពួល ខេត្តកណ្ដាល កាលពីឆ្នាំ២០១៨ តាមបញ្ញាតមាត្រា២៥៣ នៃច្បាប់ភូមិបាល ។
សេចក្ដីសម្រេចនេះបានបង្គាប់អោយសមត្ថកិច្ចសាធារណៈចាប់ខ្លួនជនជាប់ចោទបញ្ជូនមកព្រះរាជអាជ្ញា និងឃុំខ្លួនតាមអំណាចសាលក្រមស្របតាមបញ្ញាតមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទ័ណ្ឌ ។

ក្រោយចាប់ឃុំខ្លួនតាមអំណាចសាលក្រមជនជាប់ចោទបានប្ដឹងមកសាលាឧទ្ធរណ៍ ហើយត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកណ្ដាលទុកជាបានការដដែល ពោលគឺអោយជនជាប់ចោទជាប់ពន្ធនាគារកំណត់១ឆ្នាំ និង៦ខែ ដដែល និងបើកផ្លូវប្ដឹងសារទុក្ខតាមកំណត់ច្បាប់ ៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


