សន្តិសុខសង្គម
សមត្ថកិច្ចកំពុងទប់ស្កាត់ភ្លើងឆេះព្រៃកុំឲ្យរាលចូលភូមិ និងផលដំណាំ
ដីព្រៃដ៏ធំល្វឹងល្វើយ កំពុងត្រូវបានអណ្ដាតភ្លើងឆាបឆេះ ដែលបញ្ហានេះ ត្រូវបានកម្លាំងការិយាល័យ បង្ការ ពន្លត់អគ្គិភ័យខេត្ត ចេញប្រតិបត្តិការដើម្បីទប់ស្កាត់ការរីករាលដាលចូលភូមិ និងទៅលើផលដំណាំ។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ នៅក្នុងដីព្រៃមួយកន្លែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលករណីនេះត្រូវបានកម្លាំងសមត្ថកិច្ច បាញ់ទឹកទប់ស្កាត់ផង និងប្រើប្រាស់មែកឈើដើម្បីវាយពន្លត់ផង។

បើតាមការបញ្ជាក់ពីលោកនាយការិយាល័យ គឹម ប៊ុនធឿន បានឲ្យដឹងថា នៅពេលលោកទទួលបាននូវសេចក្ដីរាយការណ៍ និងត្រូវធ្វើដំណើរចេញមកដល់ផងនោះ គឺភ្លើងបានឆេះបំផ្លាញព្រៃអស់ទំហំធំធេងទៅហើយ ហើយម្យ៉ាងទៀតផ្លូវដែលចូលទៅក្បែរទីតាំងនោះគឺមានការលំបាកក្នុងការចូលរថយន្តថែមទៀតផង។

ទោះបីជាយ៉ាងណាក៏សមត្ថកិច្ចដែលអូសទុយោទឹកបានប្រឹងប្រែងក្នុងរយៈឆ្ងាយ ឯកម្លាំងនៅសល់ ត្រូវប្រើប្រាស់មែកឈើដើម្បីជួយវាយពន្លត់ ដើម្បីទប់ស្កាត់កុំឲ្យភ្លើងនោះរាលទៅលើចម្ការផលដំណាំ និងលំនៅឋានរបស់ប្រជាពលរដ្ឋ។ រហូតមកទល់នឹងម៉ោង ២ និង ៤៥ នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ចនៅមិនទាន់គ្រប់គ្រងស្ថានការណ៍នេះបាននៅឡើយទេ៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


