សន្តិសុខសង្គម
រថយន្តបើកលឿនបែកកង់មុខ រេចង្កូតបុកស្លាប់មនុស្ស ២ នាក់ ដែលចតរ៉ឺម៉កម៉ូតូដេកលើចិញ្ចើមផ្លូវ
បុរសស្ត្រី ២ នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពួកគាត់ចតរ៉ឺម៉កម៉ូតូដេកលង់លក់ក្បែរចិញ្ចើមផ្លូវ ត្រូវរថយន្ត ១ គ្រឿង បើករេចង្កូតបុកពេញទំហឹង បង្កជាសោកនាដកម្មយ៉ាងអាណោចអាធ័ម។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ០៣ និង ០០ នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ លើដងផ្លូវមហាវិថីឆ្នេររាម ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅកន្លែងកើតហេតុគេបានឃើញសាកសពជនរងគ្រោះដេកស្លាប់រដូករណែលលើផ្លូវ និងកម្ទេចកំទីបំណែករថយន្តដែលបាក់បែករាយពេញលើទ្រូងផ្លូវផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក TOYOTA REVO RALLY ពណ៌ស ពាក់ស្លាកលេខ កម្ពុជា THIKNA77 ទិសដៅ ពីលិចទៅកើត អ្នកបើកបរឈ្មោះ ថូ ពុទ្ធិ ភេទប្រុស អាយុ ៣២ ឆ្នាំ ទីលំនៅភូមិ ០៣ សង្កាត់ ០១ ក្រុង/ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា រថយន្តផ្ទុះកង់មុខខាងស្ដាំ រួចរេចង្កូតទៅខាងស្ដាំដៃ បណ្ដាលឲ្យបុកម៉ូតូរ៉ឺម៉ក ១ គ្រឿង ដែលចតដេកនៅក្បែរចិញ្ចើមផ្លូវ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២ នាក់ រួមមាន ៖
១.ម្ចាស់ម៉ូតូរ៉ឺម៉ក ឈ្មោះ ឃុន ផន ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរលក់ដូរ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។
២.អ្នករួមដំណើរ ឈ្មោះ ឃួន ណា ភេទស្រី អាយុ ៣៩ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ បច្ចុប្បន្ន សាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្រោយកើតហេតុ វត្ថុតាង(រថយន្ត និងម៉ូតូរ៉ឺម៉ក) បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ត យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បន្តនីតិវិធី៕
អត្ថបទ ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


