Connect with us

សន្តិសុខសង្គម

ផ្ទះជាង១ ម៉ឺនខ្នងរងការបំផ្លាញដោយខ្យល់កន្ត្រាក់រយៈពេល ៥ ខែឆ្នាំនេះ

បានផុស

នៅ

នៅក្នុងរយៈពេល ៥ ខែឆ្នាំ ២០២៣ ផ្ទះជាង ១ ម៉ឺនរងការបំផ្លាញដោយខ្យល់កន្ត្រាក់ ចំនួននេះ មានការកើនឡើងបើប្រៀបធៀបនៅឆ្នាំ ២០២២។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា ខ្យល់កន្ត្រាក់បានកើតឡើង ១៥៥ លើក នៅទូទាំង ២៥ រាជធានីខេត្តបណ្ដាលឱ្យផ្ទះ ១ ១៦៤ ខ្នង ដួលរលំ និង ៩ ៧១៥ ខ្នង របើកដំបូល ខណៈមនុស្ស ៦ នាក់ស្លាប់ និងរបួស ៩៩ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា បាតុភូតខ្យល់កន្ត្រា​ក់រយៈពេល៥ខែនេះបើប្រៀបធៀបទៅនឹងពេញមួយឆ្នាំ២០២២កន្លងទៅឃើញថាការខូចខាតនិងមនុស្សរងគ្រោះមានកើនឡើង ខណៈករណីខ្យល់កន្ត្រាក់ឆ្នាំ២០២២បាន កើតឡើងចំនួន ២១០ លើកបានបណ្តាលឱ្យរលំផ្ទះចំនួន១១១០ខ្នងផ្ទះរបើកដំបូលចំនួន៩៥៣៣ខ្នង ខូចខាតសាលារៀនចំនួន៦៤ខ្នង ស្លាប់មនុស្សចំនួន៣នាក់និងរបួស៦៦នាក់ប៉ុណ្ណោះ។

លោក សុទ្ធ គឹមកុលមុនី បានពន្យល់ថា ការដែលខ្យល់កន្ត្រាក់កើតមានឡើងច្រើន និងបង្កគ្រោះថ្នាក់ច្រើននេះដោយសារ​កក្តាការប្រែប្រួលអាកាសធាតុហើយនៅឆ្នាំនេះខ្យល់កន្ត្រាក់បានកើតច្រើននៅដើមរដូវវស្សាតែម្តងហើយកើតឡើងស្ទើរតែរាល់ថ្ងៃនៅពេលដែលមានភ្លៀងធ្លាក់។

លោកបានបន្តទៀតថា «អីចឹងទេសូមអាជ្ញាធរនិងប្រជាពលរដ្ឋមេត្តាយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាខ្យល់កន្ត្រាក់នេះដើម្បីចូលរួមកាត់បន្ថយនូវផលប៉ះពាល់និងការខូចខាតផ្សេងៗពិសេសប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ»។

យោងតាមក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាចាប់ពីថ្ងៃទី៣១ ខែឧសភាដល់ថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២៣​ព្រះរាជាណាចក្រកម្ពុជា និងទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាប និងខ្យល់មូសុងក្នុងកម្រិតពីមធ្យមទៅបង្គួរដែលលក្ខណៈបែបនេះធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

រីឯនៅតាមតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំ និងខ្យល់ ផ្គររន្ទះ។នៅលើផ្ទៃសមុទ្រអាចមានខ្យល់ផ្គរ រន្ទះនិងរលកសមុទ្រខ្ពស់។ អាស្រ័យហេតុនេះសូមសាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម