សន្តិសុខសង្គម
អាជ្ញាធររាជធានីនឹងចុះរុះរើកាត់ទម្លាក់ខ្សែកាបនៅផ្លូវត្រសក់ផ្អែម
ក្នុងរយៈពេលពីរសប្ដាហ៍ទៀត ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តចុះធ្វើការរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអាកាស និងកាត់ទម្លាក់ចេញនូវបណ្ដាញដែលគ្មានសណ្ដាប់ធ្នាប់នៅខាងមុខក្បាលដីលេខ ១២៦ ផ្លូវព្រះត្រសក់ផ្អែម (ផ្លូវលេខ ៦៣) កែងផ្លូវលេខ ១៧២ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ «ដើម្បីរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអាកាសគ្រប់ប្រភេទនៅតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញឱ្យល្អប្រសើរ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែល្អស្រស់បំព្រងសក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តចុះធ្វើការរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអាកាស និងកាត់ទម្លាក់ចេញនូវបណ្ដាញដែលគ្មានសណ្ដាប់ធ្នាប់នៅខាងមុខក្បាលដីលេខ ១២៦ ផ្លូវព្រះត្រសក់ផ្អែម កែងផ្លូវលេខ ១៧២ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ»។

រដ្ឋបាលរាជធានីក៏អំពាវនាវឱ្យប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាបអាកាសនៅតាមផ្លូវទាំង ២ខ្សែ ប្រញាប់រុះរើចេញក្នុងរយៈពេល ០២សប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹង៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


