Connect with us

សន្តិសុខសង្គម

ក្របីមួយហ្វូងផ្អើលទូកជ័រស្មានថាក្រពើរត់ជាន់គ្នាលង់ទឹកងាប់១៩ក្បាល

បានផុស

នៅ

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣០នាទី មានករណីក្របីផ្អើលរត់ជាន់គ្នាលង់ទឹកងាប់ចំនួន ១៩ក្បាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយប្រជាពលរដ្ឋជាម្ចាស់ក្របីបានប្រលែងក្របីជាហ្វូងដើម្បីសុីស្មៅនៅចំណុចអ្នកតាប៉ោ ស្រុកកងមាស ប៉ុន្តែដោយ​សារប៉ុន្មានថ្ងៃនេះទឹកទន្លេចាប់ផ្តើមឡើងខ្លាំងធ្វើឱ្យលិចតំបន់នោះ ហេតុនេះម្ចាស់បាននាំគ្នាដេញក្របីឆ្លងទឹកព្រែកកំពង់រាំង មកទីទួលនៅភូមិចាំនាង និងភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់គ្នាវិញ។

មូលហេតុដែលបណ្តាលឱ្យក្របីងាប់មកពីត្រើយម្ខាងទៅត្រើយម្ខាងទៀត មានចម្ងាយឆ្ងាយ (មិនក្រោម៣គីឡូ) ធ្វើឱ្យក្របីអស់កម្លាំងហែលទឹក និងម្យ៉ាងទៀតវិញម្ចាស់ក្របីបានប្រើទូកជ័រជាច្រើនគ្រឿងសម្រាប់កៀងក្របី ហើយទូកនោះមានរចនារូបភ្នែក (មើលទៅដូចរូបសត្វក្រពើ) ដែលធ្វើឱ្យក្របីផ្អើលលង់ទឹកងាប់តែម្តងទៅ។

ចំពោះក្របីដែលងាប់ទាំងអស់មានចំនួន១៩ក្បាល ក្នុងនោះ៤ក្បាលជារបស់ប្រជាពលរដ្ឋរស់នៅភូមិចាំនាង និង១៥​ក្បាលទៀតជារបស់ប្រជាពលរដ្ឋរស់នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម