សន្តិសុខសង្គម
ឃាត់ខ្លួន ឧកញ៉ា និងអង្គរក្ស ១៤ រូប បង្កហិង្សាលើសមត្ថកិច្ច នៅក្រុមហ៊ុនពិភពដីមាស
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្ស ១៤ រូប ពាក់ព័ន្ធករណី រារាំង និងបង្កហិង្សាមកលើសមត្ថកិច្ច នៅក្រុមហ៊ុនពិភពដីមាស។

វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” មុននេះថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តតាមដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបាន ធ្វើការនាំខ្លួន ម្ចាស់ដីឡូត៍ពិភពដីមាស ហើយពេលនេះបានយកមកសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

វរសេនីយ៍ឯក សាន សុខសីហា មានប្រសាសន៍បន្តថា៖ “សរុបមក នៅពេលនេះ យើងបាននាំយកខ្លួនមនុស្ស ១៤នាក់ ដែលពាក់ព័ន្ធ ទី១ ម្ចាស់ដីឡូត៍ពិភពដីមាស ទី២គឺ អង្គរក្សចំនួន១៣រូប ដែលបានរារាំង និងបង្កហិង្សាមកលើសមត្ថកិច្ច។ ទាក់ទងម្ចាស់ក្រុមហ៊ុនគឺអនុវត្តតាមតាមដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចំណែកក្រុមអង្គរក្ស គឺពាក់ព័ន្ធរារាំង និងបង្កហិង្សាមកលើសមត្ថកិច្ច”។

គួរបញ្ជាក់ថា លោកឧកញ៉ា ហ៊ី គីមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស រួមទាំងភរិយា នៅរសៀលថ្ងៃទី៧ ខែសីហា នេះ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន បញ្ជូនទៅស្នងការរាជធានីដើម្បីសួរនាំ ក្រោយមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋជាច្រើនគ្រួសារ។

បើតាមប្រភពព័ត៌មាន ក្រុមសន្តិសុខជាច្រើនដែលយាមកាមនៅខាងមុខការិយាល័យលក់របស់ក្រុមហ៊ុន ក៏ត្រូវបានឃាត់ខ្លួនផងដែរ ដោយសារដកកាំភ្លើង និងប្រើអំពើហិង្សាលើសមត្ថកិច្ច ហើយក៏ត្រូវសមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ឡើងលើដើម្បីចាប់ខ្លួនតែម្ដង។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅចំណុចការិយាល័យរបស់ក្រុមហ៊ុន ពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ៕


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


