សន្តិសុខសង្គម
បង្ក្រាបទីតាំងល្បែងស៊ីសងមួកន្លែងឃាត់ខ្លួនមនុស្សជាង៨០នាក់
កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងដែលមានស្លាកយីហោរ ការកម្សាន្តក្រោន (CROWN ENTERTAINMENT) ស្ថិតនៅមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឃាត់ខ្លួនមនុស្សប្រុសស្រីជាង៨០នាក់។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ គេឃើញមានវត្តមានរបស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ជាច្រើននាក់ បានចុះមកទីតាំងអគារខាងលើ និងបានឡោមព័ទ្ធទីតាំងដែលមានបង្កប់ល្បែងបាញ់ត្រី និងល្បែងផ្សេងទៀតនៅខាងក្នុង ព្រមទាំងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ក្នុងនោះមានជនបរទេសផងដែរ។

តាមរបាយការណ៍បឋមបានអោយដឹងថា មនុស្សដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានរហូតដល់ទៅ៨៣នាក់ ក្នុងនោះខ្មែរ៦៣នាក់ វៀតណាម៨នាក់ ចិន១៣នាក់ ទាំងប្រុសទាំងស្រី។ ដោយសមត្ថកិច្ចបានដកហូតគ្រឿងសម្ភារៈដូចជា៖ គ្រឿងអេឡិចត្រូនិច បៀរការ៉ាត់ បុកប៊ីយ៉ែ ហ្គេមបាញ់ត្រី ម៉ាស៊ីនស្លុត និងសម្ភារៈលេងល្បែងផ្សេងៗទៀត។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនមនុស្សទាំង៨៣នាក់ ឡើងទៅលើរថយន្តដឹកអ្នកដំណើរចំនួន២គ្រឿង ព្រមទាំងបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


