សន្តិសុខសង្គម
នៅថ្ងៃទី៣០ ខែវិច្ឆិកា នគរបាលចរាចរណ៍ រកឃើញយានយន្តល្មើសចំនួន ២៣៦គ្រឿង
តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា រកឃើញយានយន្តល្មើសសរុបចំនួន ២៣៦គ្រឿង។

ក្នុងរបាយការណ៍បានបញ្ជាក់បន្ថែមថា គោលដៅសរុប ៧១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៤៦គ្រឿង, រថយន្តធំ ៧គ្រឿង, រថយន្តតូច ៥១គ្រឿង និងម៉ូតូ ២៨៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៣៦គ្រឿង។ ក្នុងចំណោមរថយន្ត ២៣៦គ្រឿង មានរថយន្តធំ ៣គ្រឿង រថយន្តតូចចំ ៤១គ្រឿង និងម៉ូតូចំនួន ១៩២គ្រឿង ដែលត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

បន្ថែមពីនេះ លទ្ធផលរយៈពេល ៣០ថ្ងៃ ពីថ្ងៃទី១-៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងបន្ថែមថា យានយន្តចូលគោលដៅចំនួន ១៥ ៩២៨គ្រឿង រថយន្តធំ ២៨៥គ្រឿង រថយន្តតូច ៣,០០៤គ្រឿង ម៉ូតូ ១២ ៦៤០គ្រឿង ។ ក្នុងនោះ រកឃើញយានយន្តល្មើសសរុបចំនួន ១២ ១៧២គ្រឿង, រថយន្តធំ ៩៦គ្រឿង, រថយន្តតូច ១ ៥៥៦គ្រឿង និងម៉ូតូ ១០ ៥២០គ្រឿង (១០,៥២០ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពចច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ