សន្តិសុខសង្គម
ចាក់បុរសម្នាក់បណ្តាលឱ្យបាត់បង់ជីវិតសង្ស័យគំនុំ
ជនសង្ស័យមិនស្គាល់មុខចាក់បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម មួយកាំបិតចំពីក្រោយខ្នងចំហៀងស្មាខាងឆ្វេង សង្ស័យរឿងគំនំ។

ករណីឃាតកម្មនេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរនៅវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវបេតុង កែងផ្លូវលេខ ២៧១ ក្បែរគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ កន វឿន ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ជាមួយគ្រួសារ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោងប្រមាណជា៤ទៀបភ្លឺឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋដើរហាត់ប្រាណ ខណៈដើរ
មកដល់ក្បែរកន្លែងកើតហេតុ ក៏ក្រឡេកឃើញបុរសរងគ្រោះបានដេកដួលផ្កាប់មុខក្នុងថ្លុកឈាម ទើបមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរចុះទៅពិនិត្យមើលជនរងគ្រោះឃើញថា បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង បានចុះមកដល់ទីតាំងកើតហេតុហើយ យកខ្សែហ៊ុមព័ទ្ធជុំ វិញទីតាំងសព រួចក៏ទាក់ទងទៅខាងជំនាញកោសល្យវិច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តដើម្បីឱ្យចុះ មកពិនិត្សសពបុរសរងគ្រោះ ។
ក្រោយពីកម្លាំងជំនាញពិនិត្យទៅលើសពរួច បានបញ្ជាក់ថា សពបុរសរងគ្រោះត្រូវបានគេចាក់មួយ កាំបិតចំពីក្រោយ ខ្នងចំហៀងស្មាខាងឆ្វេងទើបបណ្ដាលឱ្យស្លាប់ ហើយករណីខាងលើនេះគឺជាករណីឃាតកម្ម ដោយជនសង្ស័យ មិនស្គាល់មុខបានចាក់សម្លាប់ជនរងគ្រោះ។ ក្នុងករណីនេះ សមត្ថកិច្ចបានឱ្យគ្រួសារជនរង គ្រោះដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកឃាតក ដើម្បីយកមក ចាត់ការទៅតាមច្បាប់៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


