ព័ត៌មានអន្ដរជាតិ
និស្សិតចិនម្នាក់ចាក់សម្លាប់មនុស្ស៨នាក់ និង១៧នាក់រងរបួសធ្ងន់ធ្ងរ
ការវាយប្រហារដោយកាំបិតយ៉ាងសាហាវព្រៃផ្សៃនៅសាលាវិជ្ជាជីវៈមួយក្នុងទីក្រុង Wuxi ភាគខាងកើតប្រទេសចិនកាលពីថ្ងៃសៅរ៍បានបណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ និង១៧នាក់ផ្សេងទៀតរងរបួសធ្ងន់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៧ខែវិច្ឆិកា។

យោងតាមប៉ូលិសបានឲ្យដឹងថា ការវាយប្រហារនេះបានកើតឡើងនៅវិទ្យាស្ថានសិល្បៈនិងបច្ចេកវិទ្យាវិជ្ជាជីវៈ Wuxi ក្នុងទីក្រុង Yixing ដែលជាទីក្រុងតូចមួយនៅក្នុងទីក្រុង Wuxi នៅម៉ោងប្រហែល៦:៣០ ល្ងាចម៉ោងក្នុងស្រុក។
ជនសង្ស័យឈ្មោះ Xu ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិត ត្រូវបានឃាត់ខ្លួននៅនឹងកន្លែងកើតហេតុភ្លាមៗ។ ប៉ូលិសបានឲ្យដឹងថា Xu បានប្រលងធ្លាក់ ហើយមិនអាចបញ្ចប់ការសិក្សាបានទេ ហើយថាគាត់មិនពេញចិត្តចំពោះប្រាក់ខែរបស់គាត់នៅឯកម្មសិក្សាមួយ ទើបគាត់សម្រេចចិត្តបញ្ចេញការខកចិត្តរបស់គាត់តាមរយៈការវាយប្រហារនេះ។
យោងតាមវីដេអូដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X បានបង្ហាញអ្នករងរបួសដេកនៅតាមផ្លូវបន្ទាប់ពីការវាយប្រហារ ខណៈអ្នកផ្សេងទៀតប្រញាប់ទៅជួយ។ នេះជាការវាយប្រហារលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីបុរសម្នាក់បានបើករថយន្តបុកមនុស្សនៅកន្លែងលេងកីឡាមួយក្នុងទីក្រុង Zhuhai ភាគខាងត្បូង ប្រទេសចិនដោយបានបណ្តាលឱ្យមនុស្ស ៣៥នាក់ស្លាប់ និង៤៣នាក់ផ្សេងទៀតរងរបួស។
គួរបញ្ជាក់ថាប្រទេសចិនជាញឹកញាប់មានការវាយប្រហារជាច្រើនដែលជនសង្ស័យធ្វើការវាយប្រហារសំដៅលើសាធារណៈជនដោយចៃដន្យ។ កាលពីខែតុលា បុរសម្នាក់ត្រូវបានឃុំខ្លួនបន្ទាប់ពីគាត់បានវាយប្រហារកូនដោយកាំបិតនៅសាលាក្នុងទីក្រុងប៉េកាំង ក្នុងហេតុការណ៍នោះក៏មានមនុស្សប្រាំនាក់បានរងរបួស។
កាលពីខែកញ្ញា មនុស្សបីនាក់បានស្លាប់ក្នុងការវាយប្រហារដោយកាំបិតក្នុងផ្សារទំនើបក្រុងសៀងហៃ ហើយមនុស្ស ១៥ នាក់ផ្សេងទៀតបានរងរបួស។ ក្នុងខែដដែលនោះ សិស្សសាលាជនជាតិជប៉ុនម្នាក់បានស្លាប់ បន្ទាប់ពីត្រូវបានចាក់សម្លាប់នៅពេលធ្វើដំណើរទៅសាលារៀនក្នុងទីក្រុង Shenzhen ភាគខាងត្បូង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


