ព័ត៌មានអន្ដរជាតិ
អ្នកគ្រូមានប្រវត្តិបាក់ទឹកចិត្តចាក់សម្លាប់សិស្សកុមារីអាយុទើប៨ឆ្នាំនៅកូរ៉េខាងត្បូង
គ្រូបង្រៀនស្រីម្នាក់ក្នុងវ័យ៤០ឆ្នាំ បានចាក់សម្លាប់កុមារីជាសិស្សអាយុទើបតែ៨ឆ្នាំម្នាក់ និងប៉ុនប៉ងធ្វើអត្តឃាតតាមក្រោយ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅសាលាបឋមសិក្សាមួយក្នុងទីក្រុង Daejeon ភាគកណ្តាលប្រទេសប្រទេសកូរ៉េខាងត្បូង។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhab នៅថ្ងៃទី១១ខែកុម្ភៈនេះ។

បន្ទាប់ពីមានការជូនដំណឹងថាក្មេងស្រីបានបាត់ខ្លួន ប៉ូលិសបានរកឃើញក្មេងស្រីនិងគ្រូបង្រៀនមានរបួសស្នាមនៅជាន់ទីពីរនៃអគារសាលាបឋមសិក្សាមួយក្នុងទីក្រុង Daejeon ចម្ងាយ១៦០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសេអ៊ូលនៅម៉ោងប្រហែល៦ល្ងាច។
ក្រុមគ្រួសាររបស់នាងបាននិយាយថា ក្មេងស្រីបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយមានស្នាមចាក់ច្រើនកន្លែងនៅផ្នែកម្ខាងនៃដងខ្លួនរបស់នាងពេលប៉ូលិសរកឃើញ។ ក្មេងស្រីត្រូវបានក្រុមអ្នកជួយសង្គ្រោះដឹកទៅមន្ទីរពេទ្យក្នុងស្ថានភាពសន្លប់ ប៉ុន្តែក្រោយមកនាងបានស្លាប់។ ចំណែកគ្រូដែលត្រូវបានគេប្រទះឃើញនៅក្បែរនោះ មានស្នាមរបួសត្រង់ក និងដៃ និងត្រូវបានគេរាយការណ៍ថានៅដឹងខ្លួននិងមិនមានគ្រោះថ្នាក់ដល់ជីវិតទេ។
ប៉ូលិសបាននិយាយថា គ្រូបានសារភាពទទួលស្គាល់ការប្រព្រឹត្តបទល្មើសនោះនៅម៉ោងប្រហែល៩យប់ ហើយបើកការស៊ើបអង្កេតដោយដាក់ឈ្មោះនាងជាជនសង្ស័យសំខាន់។ ប៉ូលិសក៏បានឲ្យដឹងដែរថា គ្រូបង្រៀនរូបនេះ ទំនងជាបានយកកាំបិតចាក់ខ្លួនឯង បណ្ដាលឲ្យមានរបួសស្នាម និងកំពុងត្រូវបានវះកាត់។ ប៉ូលិសគ្រោងនឹងស៊ើបអង្កេតពីមូលហេតុពិតប្រាកដនិងកាលៈទេសៈនៃឧក្រិដ្ឋកម្ម នៅពេលដែលការវះកាត់បញ្ចប់។

គួរបញ្ជាក់ថា មុនពេលកើតហេតុក្មេងស្រីនេះស្នាក់នៅក្នុងសាលាដែលផ្តល់សេវាថែទាំដល់សិស្ស បន្ទាប់ពីបញ្ចប់ម៉ោងរៀនធម្មតា មុនពេលនាងត្រូវទៅរៀនថ្នាក់សិល្បៈនៅសាលាឯកជននៅម៉ោង ៤:៤០រសៀល។ ឪពុកម្តាយរបស់នាងត្រូវបានជូនដំណឹងដោយសាលាសិល្បៈឯកជនថា ក្មេងស្រីមិនបានមករៀន និងរាយការណ៍ថា នាងបាត់ខ្លួននៅម៉ោងប្រហែល ៥:១៨ល្ងាច។
ចំំណែកសាលារបស់ក្មេងស្រីក៏បានរាយការណ៍ទៅប៉ូលិសនៅម៉ោង៥ និង៥០នាទីល្ងាច ថាមាននរណាម្នាក់ជាប់នៅក្នុងបន្ទប់នៅជាន់ទីពីរនៃអគារសាលា។ ប៉ូលិសត្រូវបានបញ្ជូនទៅសាលា និងបានរកឃើញពួកគេ។
ពាក់ព័ន្ធករណីនេះ ប៉ូលិសបានរកឃើញថា គ្រូបង្រៀននេះជាគ្រូបង្រៀនពេញម៉ោងធ្លាប់បានឈប់សម្រាកពីការងារដោយសារជំងឺបាក់ទឹកចិត្ត ហើយបានត្រឡប់មកបង្រៀននៅសាលាវិញកាលពីចុងឆ្នាំមុន៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


